ប្រមុខ​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​ថ្មី​របស់​អ៊ីរ៉ង់​អំពាវនាវ​ឱ្យ​អាមេរិក​ដក​ទណ្ឌកម្ម​

2021/09/21 08:31:02 pm        385

​អ៊ីរ៉ង់៖ ប្រមុខ​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​ថ្មី​របស់​អ៊ីរ៉ង់​ លោក Mohammad Eslami បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ ឱ្យ​សហរដ្ឋអាមេរិក​ដក​ទណ្ឌកម្ម​ទាំងអស់​ចេញពី​ប្រទេស​អ៊ីរ៉ង់​។​ បន្ទាប់ពី​ដក​អាមេរិក​ចេញពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​មួយ ​ដែលមាន​គោលបំណង​ពង្រឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់ អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​លើ​ទីក្រុង​តេ​អេ​រ៉ង់​។​

​នៅក្នុង​សុន្ទរកថា​មួយ​នៅឯ​សន្និសីទ​ទូទៅ​ នៃ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីសកាលពី​ថ្ងៃ​ចន្ទ ​លោក Eslami បានបញ្ជាក់​ជាថ្មី​ថា ​អ៊ីរ៉ង់​នៅតែ​ចាប់អារម្មណ៍​លើ​ “ការចរចា​ដែល​ផ្តោតលើ​លទ្ធផល​” ​លើ​ការវិលត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​ដែល​គេ​ស្គាល់​ថា​ ជា​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA)។ ​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ មាន​គោលបំណង​រារាំង​អ៊ីរ៉ង់​មិនឱ្យ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​ ដែល​ក្រុង​តេ​អេ​រ៉ង់​បដិសេធ​ថា ​ខ្លួន​មិនបាន​ស្វែងរក​ការផលិត​នុយក្លេអ៊ែរ​ ដូច​មហាអំណាច​ពិភពលោក​គិត​នោះ​ទេ​។​

​ក្រោម​បទប្បញ្ញត្តិ​របស់​ខ្លួន ការ​ដាក់​ទណ្ឌកម្ម​រប​ស់​អង្គការសហប្រជាជាតិ​ ដែល​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ​ដែល​សំបូរ​ប្រេង​ត្រូវបាន​ដកចេញ ប៉ុន្តែ​លោក Trump បាន​ដាក់​ទណ្ឌកម្ម​ទាំងនោះ​ឡើងវិញ​ដោយ​ឯកតោភាគី ​និង​បាន​បន្ថែម​ទណ្ឌកម្ម​តឹងរ៉ឹង​ជាង​មុន ​នៅ​ពេល​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​នៅ​ឆ្នាំ២០១៨។ ​ប្រមុខ​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) លោក Rafael Grossi បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា​នឹង​វិលត្រឡប់​ទៅ​ទីក្រុង​តេ​អេ​រ៉ង់​វិញ​ ក្នុង​ពេល​ឆាប់ៗ​នេះ​សម្រាប់​ការពិគ្រោះ​យោ​បល់​បន្ថែម និង​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចប្រឹងប្រែង​ការទូត​ដ៏​សំខាន់​ផ្សេងទៀត​។ ​នៅ​មិនទាន់​មាន​កាលបរិច្ឆេទ​សម្រាប់​ការ​បន្ត​ការចរចា​ ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើងវិញ​នៅឡើយ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm