NEA បន្តបើកវគ្គបណ្តុះបណ្តាលជំនាញទន់​ដល់យុវជន ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំងពលកម្ម​ក្នុងស្រុក

2024/09/10 07:14:52 pm        280

រហូតមកដល់ពេលនេះក្រៅពីវេទិកាការងារ ការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ក៏​ដូច​ការ​រៀប​ចំ​ពិព័រណ៍ការងារជាដើម ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តរៀបចំវ​គ្គ​បណ្តុះ​បណ្តាល​ជំនាញទន់ដោយឥតគិតថ្លៃ ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បី​ឆ្លើយតបតម្រូវការកម្លាំងពលកម្មកើនឡើង ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និង​ការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅ​ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គិតចាប់ពីដើមខែមករា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មានយុវជនជាច្រើនរយនាក់ បានចាប់អារម្មណ៍​ និង​ចុះ​ឈ្មោះ​ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទន់នេះ ដែល NEA តែងតែរៀបចំជារៀងរាល់សប្តាហ៍ក្នុងថ្ងៃអង្គារ។ លោក​បាន​បន្ត​ថា មូលហេតុដែល NEA នៅតែបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីជួយនិយោជិត ឲ្យ​រៀន​សូត្រយ៉ាងរហ័ស និងអនុវត្តកិច្ចកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យ​កន្លែង​ការងារ​កាន់​តែ​មាន​ការ​អភិវឌ្ឍថ្មី។ លើសពីនេះទៀត គឺជួយនិយោជិត​ឲ្យ​បង្កើត​នូវ​ប្រព័ន្ធ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ ដែលជួបប្រទះក្នុងការងារ និងជីវិតប្រចាំថ្ងៃជាដើម។

លោកប្រធានមជ្ឈមណ្ឌល បានបញ្ជាក់ថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយ​សារ​ជំនាញ់ទន់ជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​នៅក្នុងក្រុមហ៊ុន និងការងារផ្សេងៗ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​បច្ចេក​វិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ។ លោកបន្ថែមទៀតថា ជំនាញ់ទន់នេះ ដើរ​តួនាទី​យ៉ាងសំខាន់ ដូចជា ៖ ការដឹកនាំមនុស្ស, ការគ្រប់គ្រប់សកម្មភាព , ការគ្រប់គ្រងធនធាន និង​ការគ្រប់គ្រងព័ត៌មាន។

យោងតាមរបាយការណ៍ព័ត៌មានទីផ្សារការងារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ទស្សន​វិស័យ​សេដ្ឋកិច្ច​ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៤ ជំនាញទន់ចំនួន៧ ដែលចាំបាច់ មានដូចជា៖ ជំនាញ​ធ្វើការងារជាក្រុម, ជំនាញដោះស្រាយបញ្ហា, ជំនាញរៀបចំផែនការ , ជំនាញ​សម្រប​សម្រួល​ជាមួយ​អតិថិជន , ជំនាញរៀនការងារថ្មីបានលឿន និងឆាប់ចេះ , ជំនាញទំនាក់ទំនង និង​ជំនាញ​ភាសា​បរទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm