សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ប្រកាន់ខ្ជាប់ពហុភាគីនិយម ផ្តោតលើប្រជាជន និងយកប្រជាជនធ្វើជាស្នូល

2024/09/10 09:01:12 pm        892

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ចែករំលែកនូវទស្សនៈវិស័យសាមគ្គីភាព សក្តានុពល ពហុភាគីនិយម របស់អាស៊ាន ជាពិសេស​អាស៊ានបានប្រកា​ន់​ខ្ជាប់​ដោយយកប្រជាជនជាស្នូល។

 សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានគូសបញ្ជាក់បែបនេះតាមរយៈសុ​ន្ទរក​ថា​​ពិសេសក្រោមប្រធានបទ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន) ក្នុង «វេទិកា​ចំណេះ​ដឹង​ពិភពលោកលើកទី២៥» នៅ​សាធា​រណរដ្ឋកូរ៉េ នាថ្ងៃទី១០ខែកញ្ញានេះ។

សម្តេចតេជោថ្លែងថា អាស៊ានបានទាក់ទាញវិនិយោគ និងដៃគូពីខាងក្រៅមកវិនិយោគយ៉ាងច្រើន​ដោយ​ពុំ​មានថម​ថយ​នោះទេ​គឺមានតែការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចបន្តថា បើ​ទោះបីពេលខ្លះ នៅក្នុងបរិបទសកល បានជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ បាន​ក្លាយ​ពីតំបន់ដែលរ​ងកា​រអ​ភិវ​ឌ្ឍ​ន៍ទៅជាតំបន់​ដែលជួយ​ដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និង​សកល​ផងដែរ។

សម្តេចតេជោ​បានបញ្ជាក់ពីភាពខ្លាំងរបស់អាស៊ាន ដែលបានផ្តល់​អាទិភាព​ខ្ពស់​បំផុត​ទៅ​ដល់​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការ​បង្កើត​ឡើង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ជា​ច្រើន​ដូច​ជាកូរ៉េ ចិន ជប៉ុន អូស្ត្រាលី​ជាដើម ​និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែល​ទាំង​អស់នេះ កម្ពុជាគាំទ្រជានិច្ច ដល់ពហុភាគី និយម ដោយសេរី បើក​ចំហរ មានបរិយាបន្ន និង​តម្លាភាពដែល មានអង្គការពាណិជ្ជកម្មពិ​ភពលោ​កជាស្នូល។ សម្តេចថា ​អាស៊ាន​ក៏បាននិង​កំពុង​ខិតខំគិតគូរ ស្វែងរកប្រភពកំណើនថ្មី ខ្សែច្របាក់ផ្គត់ផ្គង់តំបន់ ឲ្យកាន់តែប្រសើរ ពី​ការត​ភ្ជាប់​​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ដែលតំបន់អាស៊ា​នប​ន្តស​ម្រេច​បាន​មិន​ត្រឹមតែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ​តែថែមទាំង​មានភាពធន់​និងមាន​ជីវភាពកំណើនផងដែរ។ អាទិភាពទាំងអស់នេះ ត្រូវ​បាន​ច្បាស់​ក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ​ក៏ដូចជាផែនការ​យុទ្ធសាស្ត្រ នៃ​សសរស្ដម្ភទាំងបីរបស់សហគមន៍អាស៊ានផងដែរ។ អាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍​បរិយាប័ន្ន​នៅក្នុងការកសាងសហគមន៍របស់ខ្លួន ដែលផ្ដោតលើប្រជាជន និង​យក​ប្រជាជ​ន​ជា​ស្នូល​​ជា​មួយ​នឹងចក្ខុវិស័យមិនទុកកន្លែងណាមួយ ឬប្រជាជនណាម្នាក់ចោលនោះទេ។ សម្ដេចសង្ឃឹមថា បទប​ង្ហាញនេះនឹង​ចូល​រួមចំណែកផ្ដល់ជាពុទ្ធិ​សម្រាប់​សាធារណ​ជន​នៅ​​​វេទិកា​អន្តរជាតិ ដើម្បីឲ្យពួកគេបានស្គាល់ និងយល់កាន់​តែច្បាស់​ពី​អាស៊ាន និង​ពី​សមិទ្ធផល​ក៏ដូចជា​យន្តការ​របស់​អាស៊ាន ដែលយកសន្តិភាព ស្ថេរភាពតំបន់​ធ្វើជាមូលដ្ឋាន​ស្នូល ​ដើម្បី​ជំរុញ​សមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm