សម្តេចតេជោ៖ កម្ពុជាសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់​ដោយមិន​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា

2024/09/10 09:19:44 pm        901

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានថ្លែងថា កម្ពុជា​បាន​សម្លឹង​ឃើញ​អាស៊ាន​ជា​យន្ត​ការ​ពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូសង់ស៊ីស មិនលូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ផងគ្នា និងជាស្ថាប័នតំបន់ ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុច​ទាំង​នេះ​ហើយ​គឺ​ជា​ភាព​ទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា ដែលចង​ជំរុញ​នៃ​ការ​ការ​ពារ​សន្តិភាព និងអធិបតេយ្យជាតិ និងចង់ស្វែងរកច្រកទ្វាទៅកាន់ពិភពលោក ឲ្យកាន់តែទូលំទូលាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាពិសេសក្រោមប្រធានបទ៖(មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិង​វិបុលភាពក្នុងអាស៊ាន) ក្នុង«វេទិកាចំណេះដឹងពិភពលោកលើកទី២៥» នាថ្ងៃទី១០ខែកញ្ញា ឆ្នាំ​២០២៤ នៅប្រទេសកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាសម្រាប់អាស៊ាន សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋាន សម្រាប់អ្វីៗទំាងអស់ និងគ្រប់យ៉ាង ហើយ​សម្រាប់​ផ្ទៃ​ក្នុង​អាស៊ាន​គឺ​អាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺ​ការ​សម្រេច​ដោយ​កូសង់ស៊ីស និង ការមិនជ្រៀតជ្រែកប្រទេសផងគ្នា ហើយមួយវិញ​ទៀត​ប្រទេស​នីមួយៗ​សុទ្ធ​តែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រហើយទាំងអស់គ្នា​មាន​លទ្ធភាព​ពេញ​លេញ​ក្នុង​ការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផល​ប្រយោជន៍​ឲ្យ​គ្នាទៅវិញ​ទៅ​មក​ជាដើម​។

ជាមួយគ្នានោះដែរ សម្តេចក៏បានប្រាប់ទៅអង្គវេទិកាផងដែរថា ក្នុងរយៈពេល៦០​ឆ្នាំមក​នេះ​អាស៊ាន​បាន​ជួប​បញ្ហាជាច្រើនប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និង​រឹង​មាំ​កាន់តែខ្លាំងឡើង ដោយប្រទេស​ជា​ច្រើន​ចង់​បាន​អាស៊ាន​ធ្វើ​ជាដៃគូ​ចង់​ប្រើ​ប្រា​ស់​វេទិកា​ជា​ទៀងទាត់​ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈ​ភាព​អាស៊ាន និងអំណាច​កោះប្រជុំ​របស់​អាស៊ាន​ដែល​មាន​ឥទ្ធិពល​ប្រមូល​ផ្តុំ​គ្រប់​តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​ពិភពលោក។ ជាក់ស្តែងកន្លងមកនេះមានប្រទេស៥៤ប្រទេសហើយ ដែលបាន​ក្លាយ​ទៅ​ជា​ភាគី​សន្ធិ​សញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមាន ស្ថាន​ទូត​ប្រចាំ​នៅ​តំបន់អាស៊ានរហូតដល់៩៥ប្រទេសផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm