ទូរទស្សន៍ al-Masirahរបស់ក្រុមហ៊ួទី បានរាយការណ៍ថា ក្រុមចម្រុះកងទ័ពជើងទឹកអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។
ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយថា ការវាយប្រហារនោះ បានត្រូវចំទីតាំងមួយ ក្នុងតំបន់ al-Jabanah ភាគខាងលិចនៃទីក្រុងនេះ ដោយមិនបានផ្តល់ព័ត៌មានបន្ថែម។ ក្រុមហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងយេម៉ែន កម្របង្ហាញការស្លាប់របស់ពួកគេណាស់។
សាក្សីនិងអ្នកស្រុកក្នុងតំបន់ បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះចម្បាំង បានវាយប្រហារទីតាំងយោធារបស់ក្រុមហ៊ួទី ដោយបានបណ្តាលឲ្យមានការផ្ទុះដ៏ធំមួយ។
ក្រុមចម្រុះ មិនទាន់បានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារនេះ នៅឡើយទេ។
កាលពីថ្ងៃអាទិត្យ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងកម្លាំងទ័ពជើងទឹករបស់ខ្លួន បានបំផ្លាញយានដ្រូចំនួន ៣គ្រឿង និងប្រព័ន្ធមីស៊ីលចំនួន ពីរ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ភាគខាងជើងប្រទេសយេម៉ែន។