ប្រធានាធិបតីអេហ្ស៊ីប និងតំណាងជាន់ខ្ពស់EU ពិភាក្សាគ្នាអំពីវិបត្តិហ្កាហ្សា

2024/09/10 10:43:04 pm        30

ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី ( Abdel-Fattah al-Sisi) និងលោក ចូសិប បូរ៉ែល (Josep Borrell) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ បានពិភាក្សាគ្នាអំពីស្ថានភាពនៅតំបន់ហ្កាហ្សាស្ទ្រីប និងផលប៉ះពាល់ក្នុងតំបន់។ នេះបើសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។ 

សេចក្តីថ្លែងការណ៍ បាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក ស៊ីស៊ី និង លោក បូរ៉ែល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់ប្រទេសអេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់ និងធានាបាននូវការដោះលែងអ្នកជាប់ឃុំ និងចំណាប់ថ្នូរទាំងអស់ ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា បទឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលនឹងជួយក្នុងការបើកលំហសម្រាប់សន្តិភាព ទំនាក់ទំនងសន្តិវិជ្ជមាន ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ប្រធានាធិបតីអេហ្ស៊ីប បានព្រមានពីគ្រោះថ្នាក់នៃការកើនឡើងជាបន្តបន្ទាប់ ដែលនឹងពង្រីកជម្លោះបន្ថែមទៀត។

លោកបានអំពាវនាវ សហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុប បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កហ្សាស្ទ្រីប និងបញ្ឈប់អំពើហិង្សា នៅតំបន់វេសបែង ( West Bank) ដែលនឹងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ និងស្ដារសន្តិភាព និងសន្តិសុខឡើងវិញ។

សម្រាប់ផ្នែករបស់ខ្លួន លោក បូរ៉ែល បានសរសើរតួនាទីដ៏សំខាន់របស់អេហ្ស៊ីប ក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងបានសង្កត់ធ្ងន់ទៅលើភាពខ្នះខ្នែងរបស់សហភាពអឺរ៉ុប ក្នុងការរក្សាការពិគ្រោះយោបល់ជាបន្តជាមួយអេហ្ស៊ីប ក្នុងអំឡុងពេលដ៏សំខាន់នេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm