ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ (Sergey Lavrov) ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
យោងតាមក្រសួងនេះ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួននៅព្រះរាជាណាចក្រនេះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ត្រូវបានទទួលដោយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman Al Saud និងបានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ គឺលោក Faisal bin Farhan Al Saud។
ដូចដែលក្រសួង បានកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចពិភាក្សា «ការចាប់អារម្មណ៍ទៅវិញទៅមក ត្រូវបានបង្ហាញទៅលើការពង្រីកនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពង្រីកកិច្ចសហប្រតិបត្តិការ វិនិយោគ រួមទាំងការអនុវត្តគម្រោងបច្ចុប្បន្ន និងអនាគត ក៏ដូចជាការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវប្បធម៌ មនុស្សធម៌ និងវិទ្យាសាស្ត្រ-បច្ចេកទេស។
ជាពិសេស ការវាយតម្លៃខ្ពស់ ត្រូវបានផ្តល់ដល់កម្រិតនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ នៅក្នុងទម្រង់OPEC បូក។