ក្រុមកសិកររាប់ពាន់នាក់ មកពីទូទាំងប្រទេសអូស្រ្តាលី បាននាំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុង Canberra នាថ្ងៃអង្គារនេះ ដើម្បីប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាល ដែលពួកគេនិយាយថា វាត្រូវបានរងឥទ្ធិពលពីក្រុមសកម្មជនបរិស្ថាន និងសុខុមាលភាពសត្វ ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
អូស្រ្តាលី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញកសិកម្មធំជាងគេបំផុតរបស់ពិភពលោក ហើយកសិករនៅទូទាំងប្រទេស បានបង្ហាញការខឹងសម្បារកាន់តែខ្លាំងចំពោះរដ្ឋាភិបាលការងារឆ្វេងកណ្តាល-ឆ្វេងនិយម ដែលព្យយាមហាមឃាត់ការនាំចេញចៀមរស់របស់ពួកគេ រឹតត្បិតការប្រើប្រាស់ទឹក និងពន្លឿនការសាងសង់ថាមពលកកើតថ្មី និងត្រង់ស្មីស្យុង នៅតំបន់ជនបទ ។
សហព័ន្ធកសិកម្មជាតិ និយាយថា មនុស្សជាង ២ពាន់នាក់ បានចូលរួមការដង្ហែក្បួនទូទាំងប្រទេសជាលើកដំបូងរបស់ក្រុមកសិករនៅក្នុងរដ្ឋធានី Canberra ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ។
បាតុកម្មនេះដែរ គឺជាផ្នែកមួយនៃរលកភាពរំជើបរំជួលនៅអឺរ៉ុប និងកន្លែងផ្សេងទៀតនៅលើពិភពលោក ដោយមានគោលដៅលើរដ្ឋាភិបាលដែលដាក់ច្បាប់កសិកម្មថ្មី ក៏ដូចជាកម្រិតសមត្ថភាពធ្វើកសិកម្មរបស់ពួកគេ ៕


