រដ្ឋមន្ត្រីសុខាភិបាល៖ មិនមានផែនការបិទខ្ទប់ការពារជំងឺអុតស្វា (Mpox) នៅម៉ាឡេស៊ី

2024/09/10 05:49:53 pm        43

រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad នៅថ្ងៃអង្គា (ទី១០ ខែកញ្ញា) នេះ បាននិយាយថា នឹងមិនមានការបិទខ្ទប់ទូទាំងប្រទេស ដើម្បីការពារជំងឺអុតស្វា ឬអឹមផក (Mpox) ដូចអ្វីដែលបានកើតមានក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នោះទេ។

លោកបានប្រាប់ថា រដ្ឋាភិបាលកំពុងចាត់វិធានការគ្រប់បែបយ៉ាងដែលចាំបាច់ ដើម្បីធ្វើឲ្យជំងឺនេះមិនមានឆ្លងនៅក្នុងប្រទេស និងបានច្រានចោលការបិទប្រទេស ដូចជាបទបញ្ជាគ្រប់គ្រងការរាលដាល (MCO) ដែលត្រូវបានចេញក្នុងអំឡុងពេលមានជំងឺរាតត្បាត។

លោក Dzulkefly បានបន្តថា វិធានការប្រឆាំងនឹងជំងឺ Mpox រួមមានការត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹងលើអ្នកធ្វើដំណើរអន្តរជាតិដែលចូលមកក្នុងប្រទេស ដោយមានមនុស្សជាង ៦លាននាក់ ត្រូវបានត្រួតពិនិត្យរួចហើយ មកទល់ពេលនេះ។ លោកបានបន្ថែមថា នីតិវិធីនេះ ពាក់ព័ន្ធនឹងការពិនិត្យនៅត្រង់កន្លែងចូលជាអន្តរជាតិទាំងអស់ ដែលមានតាមសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។

លោក Dzulkefly បានឲ្យដឹងថា៖ «ក្នុងចំណោមអ្នកដំណើរ ៦លាននាក់ ដែលត្រូវបានពិនិត្យរហូតមកដល់ពេលនេះ ៥២នាក់ គឺជាករណីសង្ស័យ ប៉ុន្តែចាប់តាំងពីពេលនោះមក បានធ្វើតេស្តអវិជ្ជមាន។ ជាលទ្ធផល រហូតមកដល់ពេលនេះ មិនទាន់មានករណីវិជ្ជមាននៃជំងឺ Mpox លេចឡើងនៅក្នុងប្រទេសរបស់យើងនោះទេ»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វីរុសបំប្លែងថ្មីនៃជំងឺ Mpox បានបង្ហាញវត្តមាន ក្នុងចំនួនមានកំណត់ នៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសថៃ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am