តុលាការ​សម្រេច​ចេញ​ដីកា​បញ្ឈប់​តាម​ចាប់​ខ្លួនលោកសេង សារី ក្រោយ​ពី​មាន​សំណើ​របស់​នាយករដ្ឋមន្រ្តី

2021/09/22 12:48:08 am        308


ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​ការ​ចាប់​ខ្លួន​លោក សេង សារី ដែល​ជា​អ្នក​វិភាគ និង​ស្រាវជ្រាវ​អំពី​ព្រឹត្តិ​ការណ៍​នយោបាយ​ក្រោ​យ​ពី​មាន​ការ​អំពាវនាវ​ពី​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បន្ទាប់​ពីសម្តេច​បាន​ស្តាប់​នូវ​ការបកស្រាយរបស់អ្នកវិភាគរូបនេះសមហេតុសមផល ក្នុង​​រឿង​រ៉ាវវិភាគ​មួយ​បែប​សេនារិយោ​ទាក់​ទង​នឹង​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​កាល​ពីកន្លងទៅថ្មីៗនេះ។

​យោង​តាម​ដីកា​បញ្ឈប់​ឲ្យ​ចាប់​ខ្លួន​របស់​លោក ញឹម ពិសាល ដែលបានចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បាន​ឲ្យ​ដឹងថា ក្រោ​យ​​​​បាន​ពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ហើយនោះ ឈ្មោះសេង សារី ភេទប្រុស កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៩ ដែល​មាន​អត្ត​សញ្ញាណ​ប័ណ្ណលេខ​១៦០៣៥៤០៧៦ ទីកន្លែងកំណើតនៅភូមិស្តៅ ឃុំស្តៅ ស្រុកស្តៅ ខេត្តបាត់ដំបង ហើយ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​តាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិសាត់ មុខរបរ សាស្រ្តា​ចារ្យ​នៅ​សក​ល​វិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ និង​ជាអ្នក​ស្រាវ​ជ្រាវ និង​ឃ្លាំមើល​ការអភិវឌ្ឍសង្គម ហើយ​ត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់​ធ្ងរ​ដល់​សន្តិសុខសង្គម ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៧ ថ្ងៃទី២០ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១​និង​អំឡុង ពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៤៥៣មាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ។

ដីកានេះបានបញ្ជាក់បន្ថែមទៀតថា «តាមដីកាលើកលែងចោទប្រកាន់លេខ ៤៥៦០ “ល” ដ.ដ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ របស់​ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងការចោទប្រកាន់លើជនត្រូវចោទឈ្មោះ សេង សារី ភេទប្រុស កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៧៩ ដែលមានអត្តសញ្ញាណដូចខាងលើរួចហើយ គប្បីបញ្ឈប់ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៨៩ “ល” ដ.ច.ន ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លើជនត្រូវចោទខាងលើនេះ»។

តាមរយៈទំព័រសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញានេះម្សិលមិញនេះ សម្តេចតេជោ ហ៊ុន ដែន បាន សរសេរថា ក្រោយពី​បាន​ស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោកបណ្ឌិត សេង សារី ជា មួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែ​​កញ្ញានេះ បកស្រាយពន្យល់​អំពី​គោល​បំណង នៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា «ជា​ការ​​​វិភាគ​បែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសម​ហេតុផល និងអាច​ទទួល​យក​បាន​នោះ ក្នុងនាមប្រមុខ នៃរាជរដ្ធាភិបាលកម្ពុជា សម្តេចសូមអំពាវនាវឱ្យស្ថាប័នតុលាការ ពិនិត្យ​ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ ខ្លួនលោក បណ្ឌិត សេង សារី។

ជា​មួយ​នឹងសារតាមហ្វេសបុកនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ដល់​លោក​បណ្ឌិត ​សេង សារី ឱ្យបន្តកិច្ច​ការ​ស្រាវជ្រាវ និង​វិភាគបញ្ហាសង្គមបន្តទៀត ដើម្បី​ជាប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រសង្គម។ សម្តេចតេជោ ក៏បាន​អំពា​វនាវដល់ភរិយា កូន និង​ឪពុក​ម្តាយ របស់បណ្ឌិត សេង សារី កុំឱ្យមានការ ព្រួយបារម្ភផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm