ប្រមុខចារកម្មន័រវ៉ែសមើលឃើញថា រុស្ស៊ីទំនងជាប៉ុនប៉ងធ្វើវិឆ្ឆេទកម្ម

2024/09/11 01:19:33 am        81

ប្រមុខសេវាចារកម្មបរទេសរបស់ប្រទេសន័រវ៉ែស មានជំនឿថា រុស្ស៊ីទំនងជាព្យាយាមបង្កការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដូចជាប្រេង និងឧស្ម័ន ជាងមួយឆ្នាំមុន ខណៈប្រទេសនេះកាន់តែបង្ហាញនូវការឥតញញើតខ្លាំងឡើងៗ ក្នុងការប្រឆាំងនឹងការគាំទ្ររបស់លោកខាងលិច ចំពោះអ៊ុយក្រែន។

អនុឧត្តមនាវីឯក លោក Nils Andreas Stensoenes ប្រមុខសេវាស៊ើបការណ៍សម្ងាត់ន័រវ៉ែស (NIS) បានប្រាប់សារព័ត៌មាន Reuters ថា៖ «កម្រិតហានិភ័យបានប្រែប្រួល។ យើងជឿថា អំពើវិឆ្ឆេទកម្ម គឺទំនងជាមានហើយយើងឃើញសកម្មភាពនៃការបំផ្លិចបំផ្លាញកើតឡើងនៅអឺរ៉ុប ដែលឥឡូវនេះបង្ហាញថា ពួកគេ (រុស្ស៊ី) បានធ្វើសកម្មភាពតិចតួចលើទំហំនោះ»។

រុស្ស៊ីបដិសេធការចោទប្រកាន់បែបនេះ ដោយលើកឡើងថា ជាការបំភ័យរបស់លោកខាងលិច។ ស្ថានទូតរបស់ប្រទេសនេះ ប្រចាំនៅទីក្រុង Oslo មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ។

គួរបញ្ជាក់ថា ដើមឆ្នាំនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសន័រវ៉ែស បានវាយតម្លៃថា រុស្ស៊ី «អាចយល់ថា នេះជាសកម្មភាពដ៏វៃឆ្លាត» ក្នុងការអនុវត្តអំពើវិឆ្ឆេទកម្ម ដោយប្រេងឥន្ធនៈក្លាយជាគោលដៅចម្បង ខណៈកាលពីឆ្នាំមុន ពួកគេបានសន្និដ្ឋានថា មិនទំនងជាមានអំពើនោះ។ ប្រទេសន័រវ៉ែស គឺជាអ្នកផ្គង់ផ្គង់ឧស្ម័នដ៏ធំបំផុតរបស់អឺរ៉ុប និងជាអ្នកនាំចេញប្រេងឆៅដ៏ធំផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm