នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនពីស្ថានភាពទឹកជំនន់ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិវៀតណាម និយាយនៅថ្ងៃអង្គារនេះថា បំណាក់ដី និងទឹកជំនន់ បង្កឡើងដោយសារព្យុះទីហ្វុង Yagi បានសម្លាប់មនុស្ស ៨២នាក់ និងមនុស្ស ៦៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅតំបន់ភាគខាងជើងប្រទេសវៀតណាម ។
ទីភ្នាក់ងារមួយនេះ និយាយនៅក្នុងសេចក្តីរាយការណ៍ថា ភាគច្រើននៃជនរងគ្រោះ ត្រូវបានសម្លាប់នៅក្នុងបំណាក់ដី និងទឹកជំនន់ដ៏គំហក់ ក្នុងនោះមនុស្ស ៧៥២នាក់ផ្សេងទៀត បានរងរបួស ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋ VTV ឃើញស្ពានវ័យចំណាស់អាយុកាល ៣០ឆ្នាំ នៅលើទន្លេក្រហម ស្ថិតក្នុងខេត្តភាគខាងជើង Phu Tho បានបាក់កាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្ស ៨នាក់ បាត់ខ្លួន ។
ក្រុមមន្រ្តីរដ្ឋាភិបាល និយាយថា ទឹកជំនន់ធ្ងន់ធ្ងរ ត្រូវបានគេរំពឹងថានឹងបន្តជន់លិចតំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម រួមទាំងរដ្ឋធានីហាណូយផងដែរ បង្កឡើងដោយសារព្យុះ Yagi ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតវាយប្រហារអាស៊ី មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ៕



