មន្រ្តីការទូតកំពូលសហដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក David Lammy បាននិយាយថា ពួកគេនឹងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសអ៊ុយក្រែននៅក្នុងសប្តាហ៍នេះ ។
លោក Lammy និយាយថា វាគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ការគាំអ៊ុយក្រែន ស្របពេលដែលរូបលោកមាននូវជំនួបជាមួយលោក Blinken នៅក្នុងទីក្រុងឡុងដ្រ៍ ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើបញ្ហាអន្តរជាតិជាច្រើន ដូចជាបញ្ហានៅតំបន់ហ្កាហ្សា និងអ៊ុយក្រែន ហើយនិងទណ្ឌកម្មលើរុស្ស៊ី ។
ក្រុមមន្រ្តីការទូតអង់គ្លេស បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Blinken ថាជាការបញ្ជាក់ឡើងវិញពីភាពជាដៃគូជិតស្និតរវាងប្រទេសទាំង ២ ៕