យុទ្ធនាការផ្តល់វ៉ាក់សាំងជំងឺស្វិតដៃជើង ធ្វើឡើងនៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលបញ្ជាឲ្យជម្លៀសខ្លួន

2024/09/11 03:37:30 am        33

យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារ ២០ម៉ឺននាក់ចុងក្រោយនៅភាគខាងជើងតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅថ្ងៃអង្គារនេះ បើទោះបីជាក្រុមមន្រ្តីជំនួយ និងក្រុមមន្រ្តីសុខភាព និយាយថា ប្រតិបត្តិការរបស់ពួកគេ មានលក្ខណៈស្មុគស្មាញខ្លាំង ដោយសារការរឹតត្បិតការចូលដល់ ការបញ្ជាឲ្យជម្លៀសខ្លួន និងកង្វះខាតប្រេងឥន្ធនៈ ។

យុទ្ធនាការនៅភាគខាងជើងតំបន់ហ្កាហ្សា ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតដោយសារការវាយប្រហាររយៈពេល ១១ខែរបស់អ៊ីស្រាអែលលើក្រុមជីវពលហាម៉ាស់នោះ បានធ្វើឡើង បន្ទាប់ពីការផ្តល់វ៉ាក់សាំងដល់កុមារប៉ាឡេស្ទីនជាង ៤៤៦.០០០នាក់ នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងហ្កាហ្សា កាលពីដើមខែនេះ ។

នៅក្នុងមណ្ឌលសុខភាពមួយក្នុងចំណោមមណ្ឌលសុខភាពជាច្រើនទៀតនៅទីក្រុង Jabalia ក្មេងៗ បានធ្វើដំណើរមកជាមួយឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេ រង់ចាំដល់វេនទទួលវ៉ាក់សាំងរបស់ពួកគេ ។

លោក Hossam Medhat Saleh បាននាំកូនៗរបស់លោកមកកាន់មណ្ឌលសុខភាព Abu Shabak ។

លោក Saleh និយាយថា ថ្ងៃនេះ ពួកយើងទទួលបានការផ្តល់វ៉ាក់សាំង ប៉ុន្តែអ្វីទៅជាការចំណេញពីការផ្តល់វ៉ាក់សាំងនៅថ្ងៃនេះ ពេលដែលមានរការបញ្ជាឲ្យជម្លៀសខ្លួនបែបនេះ ។

យោងតាមការធ្វើបច្ចុប្បន្នភាពរបស់អង្គការសហប្រជាជាតិ(UN)កាលពីថ្ងៃចន្ទ បានឲ្យដឹងថា អ៊ីស្រាអែល បានចេញបញ្ជាឲ្យជម្លៀសខ្លួននៅតំបន់ភាគខាងជើងហ្កាហ្សាជាលើកដំបូងក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ដែលរួមទាំងតំបន់ផ្អាកសង្រ្គាមមនុស្សធម៌ ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងផងដែរ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm