សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ចូលជួបសម្ដែងការគួរសម

2024/09/11 04:44:40 am        94

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបានលកិច្ច រៀបចំ ថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោបានស្វាគមន៍ ចំពោះគណៈប្រតិភូនៃក្រុមហ៊ុន Mugungwha Trust Co., Ltd. ដោយសង្ឃឹមថា ក្រុមហ៊ុននេះនឹងទៅស្វែងយល់ និងរកឱកាសវិនិយោគនៅកម្ពុជា។

នាឱកាសនោះ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាដែលបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនរបស់លោកបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។

លោកប្រធានក្រុមហ៊ុន មានប្រសាសន៍ថា កាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកបានទៅធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបានលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ នៅពេលនោះ ក្រុមហ៊ុនរបស់លោក ​មិនទាន់ឃើញមានការបានបង្កើតបរធនបាលកិច្ច នៅក្នុងប្រទេសកម្ពុជានៅឡើយនោះទេ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរបស់លោក គិតថាប្រទេសកម្ពុជាគួរបង្កើតប្រព័ន្ធបរធនបាលកិច្ចនេះ និងមានគម្រោងទៅវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។

លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០​ ដោយយកគម្រូពីប្រទេសអឺរ៉ុប។ សព្វថ្ងៃនេះ វិស័យបរធនបាលកិច្ចនៅកូរ៉េ រីកចម្រើនជាងនៅអឺរ៉ុបទៅទៀត ហើយរួមចំណែកបានធ្វើឱ្យប្រទេសកូរ៉េ ប្រែក្លាយពី ប្រទេសក្រីក្រទៅជាប្រទេសអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុនរបស់លោក ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបរធនបាលកិច្ច ចំនួន១៤ នៅប្រទេសកូរ៉េ និង ស្ថិតនៅក្នុងលំដាប់ខ្ពស់។ លោក Oh Chang-seok បានរំលឹកថា ប្រទេសកូរ៉េធ្លាប់មានសង្គ្រាមនៅទសវត្សន៍ឆ្នាំ១៩៥០ និង១៩៦០ និង បានអភិវឌ្ឍប្រទេសដូចពេលបច្ចុប្បន្ន និង មានបំណងចែករំលែកបទពិសោធន៍ល្អៗជាមួយនឹងកម្ពុជា។

លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍ចង់ឱ្យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗជាដើម។

លោកប្រធានក្រុមហ៊ុន គោរពសុំអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោនៅក្នុងវិស័យបរធនបាលកិច្ចនេះ ដោយគិតថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានិងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា និង សហការជាមួយក្រុមហ៊ុនឯកជនកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច។ លោកប្រធានក្រុមហ៊ុន​ បានបញ្ជាក់ថា សព្វថ្ងៃ នៅកម្ពុជា ក្រុមហ៊ុនចំនួន៨ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ច ហើយលោកចង់ចូលរួមចំណែកលើកតម្កើងប្រព័ន្ធសព្វថ្ងៃឱ្យដល់កម្រិតខ្ពស់បន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុនដែលបានសម្តែងការចាប់អារម្មណ៍លើការទៅវិនិយោគក្នុងប្រទេសកម្ពុជា។ ​សម្ដេចតេជោ បានជម្រាបទៅលោកប្រធានក្រុមហ៊ុនថា ប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ។ ប្រព័ន្ធនេះ ដូចប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការដោយរលូននោះទេ គឺមានភាពរអាក់រអួលនៅឡើយ។

សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ក្រោយពីវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ១៩៩៧ ធនាគារមួយចំនួននៅភ្នំពេញបានដូលរលំ ហើយរាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយធានាដល់ធនាគារដែលនៅសេសសល់ តែមានភាពរឹងមាំ និងនៅបន្តមកដល់សព្វថ្ងៃនេះ។ សម្ដេចតេជោ បានបញ្ជាក់ថា សម្តេចមិននិយាយជំនួសរាជរដ្ឋាភិបាលកម្ពុជាទេ ក៏ប៉ុន្តែ សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ និង ទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាពឱ្យសកម្ម។ ជាក់ស្តែង វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារមូលប័ត្រ ទាមទារនូវជំនឿទុកចិត្តផ្នែកសេដ្ឋកិច្ច។

សម្តេចតេជោ បានបន្ថែមថា អនុសាសន៍នេះ គឺដូចជា ក្រុមហ៊ុនរបស់លោក Oh Chang-seok ធ្វើដំណើរចូលក្នុងផ្លូវមួយ ដែលមានអ្នកដំណើររួចហើយ ហើយត្រូវធ្វើដំណើរជាមួយគេឯង កុំឱ្យគ្រោះថ្នាក់។ ប្រទេសកម្ពុជា ពិតជាមានតម្រូវការក្នុងវិស័យនេះដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោបាន ស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើលលើការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះ ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ​និងអនុសាសន៍ណែនាំ។ លោកបានមានប្រសាសន៍ថា លោកនឹងបន្តឱ្យក្រុមការងារចុះទៅធ្វើការសិក្សាលម្អិត និងពិគ្រោះយោបល់ជាមួយដៃគូកម្ពុជា និងពិនិត្យមើលការវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត។

លោកប្រធានក្រុមហ៊ុនមើលឃើញពីបរិយាកាសល្អរបស់កម្ពុជាសម្រាប់ការធ្វើវិនិយោគ ពីព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ។ ម្យ៉ាងទៀត កម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អនឹងគ្នា និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm