សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមវប្បធម៌កូរ៉េ ជួបសំដែងការគួរសម

2024/09/11 05:02:31 pm        199

នៅរសៀលថ្ងៃទី១០ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​អនុញ្ញាតឲ្យលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ(KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម។

សម្ដេចតេជោបានសំដែងនូវសេចក្តីសប្បាយរីករាយដែលបានជួបជាមួយសមាគមវប្បធម៌កូរ៉េ ក្នុង​ឱកាស​ដែល​សម្តេចបានអញ្ជើញមកទីក្រុងអ៊ីឆន់ នៃសាធារណរដ្ឋកូរ៉េ ដើម្បី​ចូលរួម​ក្នុង​វេទិកា​ចំណេះ​ដឹង​ពិភ​ព​លោកខួបលើកទី២៥។

លោកប្រធានសមាគមបានជំរាបជូនសម្តេចថា លោកក៏ធ្លាប់បានសិក្សាអំពីប្រវត្តិសាស្ត្រ ការ​ដែល​សម្តេច​តេជោ​បាន​បញ្ចប់សង្គ្រាម ហើយនាំមកនូវសុខសន្តិភាព និងប្រទេសកម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន​រហូតម​ក​ដល់សព្វថ្ងៃ។

លោកប្រធានសមាគមក៏បានគោរពជំរាបជូនសម្តេចថា លោកបាននិងកំពុងធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​​ជាមួយ​​លោកជំទាវ ឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ូល ដើម្បីរៀបចំ​សកម្មភាព​នានា​នៃ​គម្រោងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ដោយកម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​មាន​ទំនាក់​ទំន​ង​ល្អ ហើយកិច្ចសហការនេះ​គឺ​ធ្វើ​តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​ទី​ក្រុង​សេអ៊ូល។ លោក​ក៏​បាន​សំណូមពរ​ ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​គម្រោង​នានា​ដើម្បី​បំរើ​ឱ្យ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យវប្បធម៌នៃប្រទេសទាំង២ ឱ្យមានការរីកចម្រើន។

លោក​ថា កាល​ពី​ខែ​ឧសភា​កន្លង​មក​រូប​ថត​២០០០​សន្លឹក​អំពី​វិស័យ​វប្បធម៌​នៅ​កម្ពុជា​ដូចជា​រូបថត​ប្រាសាទ​អង្គរវត្ត ប្រាសាទបុរាណនានាជាច្រើនត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​ខាងមុខនេះ នឹងរៀបចំធ្វើរាត្រីសមោសរមួយ ដើម្បី​រៃអង្គាស​ពីសប្បុរសជន​ជួយ​ដល់​ក្រុម​គ្រូពេទ្យ​ធីតា​នៅកម្ពុជា។ សមាគមវប្បធម៌កូរ៉េក៏មានគម្រោងរៀបចំពិព័រណ៍គំនូរ និង​រាត្រី​ស្រមោល​ស​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាបក្នុងគោលដៅធ្វើអោយ រាត្រីស្រមោលស​នោះ​បាន​ប្រព្រឹត្តិ​ទៅ​ជោគជ័យ ដោយ សមាគមវប្បធម៌កូរ៉េនិងនាំយកទៅជាមួយនូវសិល្បករ សិល្ប​ការិនី​ល្បីៗ ទៅធ្វើការបង្ហាញម៉ូតនៅកម្ពុជាផងដែរ។

លោកក៏បានជំរាបជូនអំពីបំណងផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បី​ឱ្យ​បាន​ស្គាល់អំពី​វប្បធម៌​របស់​កម្ពុជា ជាពិសេសកូនៗរបស់​កម្ពុជា​នៅ​ប្រទេស​កូរ៉េបា​ន​ស្គាល់​នូវ​អត្ត​សញ្ញាណ​វប្បធម៌​ជាតិ​របស់​គេ។​

ទន្ទឹមនេះ សមាគមក៏មានគម្រោងរៀបចំជាវេទិកា ឬសិក្ខាសាលា ផ្សេងៗឱ្យបាន​សកម្ម​រវាង​ប្រទេស​ទាំង២​។

សម្ដេចតេជោ​បានថ្លែងអំណរគុណ ចំពោះគម្រោងនានាដែល លោកប្រធាន​សមាគម​វប្បធម៌​កូរ៉េ​បាន​រៀបរាប់ អំពីទំនាក់ទំនង នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្វើ​កន្ល​ង​មក និ​​ង​នៅ​ពេលអនាគត ដើម្បីជំរុញនូវទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

សម្ដេចបានបញ្ជាក់ថា ដើម្បីឲ្យការផ្លាស់ប្ដូរ និងការតភ្ជាប់​តាមរយៈ​ការ​ផ្លាស់ប្ដូរ​វប្បធម៌​នេះ​គឺ​មាន​តម្លៃ មិនគ្រាន់តែសម្រាប់ប្រជាជន និងប្រជាជនទេ ប៉ុន្តែក៏មានតម្លៃ លើការពង្រឹង​ទំនាក់​ទំនង​រវាងរដ្ឋ និងរដ្ឋ និង​រវាងរាជធានី និងរាជធានីផងដែរ។ សម្តេចថាការផ្លាស់ប្ដូរប្រជាជននិងប្រជាជនក៏ជាចំណែកជួយជំរុញដល់វិស័យទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ ដោយប្រទេសទាំង២ ជាដន្លងនឹងគ្នា ក្នុងនោះស្ត្រីខ្មែរ​ប្រមាណ​ជា​៨ពាន់​នាក់​បាន​រៀបការ​ជាមួ​យបុរសកូរ៉េ ហើយមានកូន ចៅជាង១ម៉ឺននាក់ ដែលកូនចៅ របស់គេគឺត្រូវ​ស្គាល់​អំពី​វប្បធម៌ នៃ​ប្រទេសទាំងពីរនិងត្រូវបង្កើតឲ្យមានការទៅមក ដើម្បីឲ្យគេបាន​ស្គាល់នូវ​ជីដូនជីតា​របស់​គេ និងធ្វើឲ្យមានការបង្កើនល្បឿនលំហូរទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។

សម្ដេច​ក៏​បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េ បន្តធ្វើការជាមួយគ្នា លើ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌នេះ ហើយសង្ឃឹមថា លោកប្រធាន​សមាគម​វប្បធម៌កូរ៉េ និង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជាញឹកញាប់។

លោកប្រធានសមាគមក៏បញ្ជាក់ថា កាលពីខែសីហាលោក និង​សមាគម​បាន​ទៅ​ទស្សន​កិច្ច និង​ទស្សនា​ប្រាសាទ​អង្គរវត្ដ។ ជាចុងក្រោយសម្តេច បានលើកទឹកចិត្តឲ្យ​សមាគម​ធ្វើ​ការ​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយលោកជំទាវឯកអគ្គរាជទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េដើម្បីធ្វើសកម្មភាពក្នុង គោលដៅ​ផ្លាស់​ប្ដូរវប្បធម៌ និងវប្បធម៌ក៏ដូចជាការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បី​ជំរុញ​ដល់​កំណើន​ទេសចរណ៍​រវាងប្រទេសទាំង២ឲ្យបានកាន់តែច្រើនថែមទៀត៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm