ស៊ី​ហ្គេម​នៅ​វៀតណាម​ប្រឈម​នឹង​ការលុបចោល ប្រសិនបើ​ម្ចាស់ផ្ទះ​នៅតែ​ស្ទាក់ស្ទើរ​

2021/09/22 09:36:54 am        101

​ស៊ី​ហ្គេម៖ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយកំពុង​ប្រឈម​នឹង​ការ​លុប​ចោល​ជា​ប្រវត្តិសាស្ដ្រ ប្រសិនបើ​ម្ចាស់ផ្ទះ​វៀតណាមនៅតែ​ស្ទាក់ស្ទើរ និង​មិនមាន​ការកំណត់​ពេលវេលា​ច្បាស់លាស់​ដើម្បី​រៀបចំ ស្របពេល​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ និង​បណ្ដា​សមាជិកមិនអាច​រង់ចាំ​ចំពោះ​ការអូសបន្លាយ​នេះ​ទៀតឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ទោះបី​វៀតណាមបានជ្រើសរើស​យក​សេណា​រី​យ៉ូ​ទី​២ ក្នុងការ​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេមពី​ចុងឆ្នាំ​២០២១ ទៅ​ខែមេសា ឬ​ខែឧសភា ឆ្នាំ​២០២២ ដែល​វៀតណាមនៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​រៀបចំ​ច្បាស់លាស់​ឡើយ។ ការណ៍​នេះបានធ្វើ​ឲ្យ​បណ្ដា​ប្រទេស​សមាជិក ពិសេស​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍មិនអាច​រង់ចាំ​ទៀត​បាន ហើយ​បានសម្រេច​ទុក​លក្ខ​ភាព​ឲ្យ​វៀតណាម​ត្រឹម​ខែតុលា​ខាងមុខ ដើម្បី​សម្រេចចិត្តថា រៀប​ចំ​​នៅពេលណា​? ប្រសិនបើ​មិនមាន​ការសម្រេច​ណាមួយ​នោះទេ ព្រឹត្តិការណ៍លើក​ទី​៣១ នេះ នឹងត្រូវ​ប្រឈម​នឹង​ការលុបចោល​ជា​ប្រវត្តិសាស្ដ្រ​តែម្ដង។​ ​​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដដែល​បន្ដថា ក្នុងនាម​សមាជិក​ស៊ី​ហ្គេមក៏​មិន​ខុសពី​បណ្ដា​ប្រទេស​ផ្សេងៗ​ដែរ កម្ពុជា​មិនអាច​រង់ចាំ​ទៀត​នោះទេ ពិសេស​ក្នុងនាម​ម្ចាស់ផ្ទះ​បន្ដវេណត្រូវការ​ចាំបាច់​នូវ​ការផ្ទេរ​សិទ្ធ​ជា​ប្រធាន ដើម្បី​បញ្ចៀស​នូវ​ការរាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម។ ប៉ុន្ដែ​យ៉ាងណា​ក្នុងនាម​សមាជិក​អាស៊ាននឹង​ត្រូវមានការ​សម្របសម្រួល​គ្នា​ដោយ​សន្ដិវិធី ព្រោះ​ក្នុង​អាស៊ានមាន​សាមគ្គីភាព និង​មាន​ឯកភាព​ផ្ទៃក្នុង​ល្អ ដូច្នេះ​នឹងមាន​ការជជែក​គ្នា​តាម​សម្រួល ផ្ដល់យោបល់​ឲ្យ​គ្នាដើម្បី​រក​ដំណោះស្រាយ​មួយ​ដ៏​ល្អ តែ​ក៏​ត្រូវគោរព​ទៅតាម​ច្បាប់ និង​ធម្មនុញ្ញ​របស់​ស៊ី​ហ្គេម​ផងដែរ។​

​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣២ នៅ​វៀតណាមដំបូង​ឡើង​ត្រូវ​រៀបចំ​ការប្រកួត​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកាដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ។ ប៉ុន្ដែ​ដោយសារ​ការរីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ វៀតណាម​ក៏បាន​ផ្ញើលិខិត​ទៅកាន់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​គ្រប់​បណ្ដា​ប្រទេស​នៅ​អាស៊ាន ដើម្បី​ស្នើសុំ​ពន្យារពេល​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ដោយ​វៀតណាមបានជ្រើសរើស​យក​សេណា​រី​យ៉ូ​ទី​២ គឺ​ការលើក​ពេល​ទៅ​រៀបចំ​នា​ខែមេសា ឬ​ខែឧសភា ឆ្នាំ​២០២២ តែ​មកទល់ពេលនេះវៀតណាមនៅ​មិនទាន់​កំណត់ ​កាលបរិច្ឆេទ​រៀបចំ​ច្បាស់លាស់​នោះទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am