ហ្វីលីពីន គ្រោងធ្វើកិច្ចប្រជុំកំពូលនៅក្រៅវេទិកា UN ជុំវិញជម្លោះដែនសមុទ្រជាមួយចិន

2024/09/11 05:46:13 pm        147

បេសកជនហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថា កិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសយ៉ាងហោចណាស់ចំនួន២០ គ្រោងនឹងធ្វើឡើងនៅក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែនេះ ដើម្បីស្វះស្វែងរកមធ្យោបាយ “និយាយគ្នាដោយត្រឹមត្រូវ” ទៅកាន់ប្រទេសចិន ជុំវិញការប្រឈមមុខដាក់គ្នាជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។

បេសកជន លោក ហូសេ ម៉ានូអែល រ៉ូមូលដេស (Jose Manuel Romualdez) បាននិយាយថា “ប្រទេសកាន់តែច្រើនបានប្រមូលផ្តុំគ្នា និងផ្តល់សារទៅកាន់ចិនថា អ្វីដែលពួកគេកំពុងធ្វើគឺពិតជាមិនស្ថិតនៅលើភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្តទេ។ កិច្ចប្រជុំកំពូលនេះមានបំណងជំរុញបណ្ដាប្រទេសឱ្យចូលរួមជាមួយហ្វីលីពីន ក្នុងការស្វះស្វែងរកមធ្យោបាយដើម្បីអាចនិយាយគ្នាដោយត្រឹមត្រូវជាមួយចិនបាន”។

លោក Romualdez មិនបានរៀបរាប់លម្អិតពីផែនការសម្រាប់កិច្ចប្រជុំនេះទេ គ្រានតែនិយាយថានឹងធ្វើឡើងនៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំនៅក្រុងញូវយ៉ក ក្នុងសប្តាហ៍នៃថ្ងៃទី២២ ខែកញ្ញា។ ហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅមកថាមានចេតនាបើកបំបុកនាវាឆ្មាំល្បាតឆ្នេរនៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងការប៉ះទង្គិចយ៉ាងហិង្សាកាលខែមិថុនា ដែលនាវិកហ្វីលីពីនម្នាក់បានដាច់ម្រាមដៃមួយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យហ្វីលីពីន “ពិចារណាឱ្យបានហ្មត់ចត់អំពីអនាគត” ជៀសវាងធ្វើឱ្យទំនាក់ទំនង “ដើរដល់ផ្លូវទាល់”។ កាលពីសប្តាហ៍មុន អូស្ត្រាលី និងជប៉ុនបានរិះគន់ចិន ចំពោះអ្វីដែលពួកគេហៅថាទង្វើដ៏គ្រោះថ្នាក់ប្រឆាំងនឹងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ហើយឥណ្ឌា និងសិង្ហបុរី បានអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធីនៃជម្លោះទាំងអស់នៅទីនោះដោយមិនប្រើកម្លាំង៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm