BMW ប្រមូលរថយន្តចំនួន ១,៥លានគ្រឿងទូទាំងពិភពលោក មកវិញដោយសារបញ្ហាហ្វ្រាំង

2024/09/11 08:28:45 pm        114

ក្រុមហ៊ុន BMW បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថាខ្លួនកំពុងប្រមូលរថយន្តប្រហែល ១,៥លានគ្រឿងទូទាំងពិភពលោកមកវិញដោយសារបញ្ហាហ្វ្រាំង និងបានកាត់បន្ថយការរំពឹងទុកនៃចំណូលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ដែលធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តប្រណីតអាល្លឺម៉ង់មួយនេះរង្គោះរង្គើ។

ក្រុមបាននិយាយថា ការប្រមូលមកវិញនឹងជះ “ឥទ្ធិពលអវិជ្ជមាននៃការលក់ទូទាំងពិភពលោកនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ” ដែលការប្រមូលនោះរួមបញ្ចូលរថយន្តម៉ាក រ៉ូលរ៉យ (Rolls-Royce) និងមីនី ឃូបភើ (Mini Cooper)។ ក្រុមហ៊ុននិយាយថាផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលបីខែដល់ចុងខែកញ្ញា នឹងស្ថិតក្នុងតួលេខ «បីខ្ទង់» នៃប្រាក់លានអឺរ៉ូ។

នេះជាដំណឹងដ៏អាក្រក់បន្ថែមទៀតសម្រាប់ BMW ដែលរងការវាយប្រហារដោយការធ្លាក់ចុះនៃតម្រូវការនៅចិន ហើយសម្រាប់វិស័យរថយន្តអាល្លឺម៉ង់កាន់តែទូលំទូលាយ បន្ទាប់ពីក្រុមហ៊ុន វ៉ូកស្វាហ្គេន (Volkswagen) បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងពិចារណាលើជំហានដែលមិនធ្លាប់មានពីមុនមកនៃការបិទរោងចក្រនៅអាល្លឺម៉ង់។ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង Presse ថា ប្រព័ន្ធហ្វ្រាំងដែលនៅពីក្រោយបញ្ហានេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន ខនធីនែនថល (Continental)។

BMW បាននិយាយថា រថយន្តប្រហែល ១.២លានគ្រឿងត្រូវបានប្រគល់ជូនអតិថិជនរួចហើយ ហើយអាចត្រូវបានត្រួតពិនិត្យពីចម្ងាយសម្រាប់កំហុសបច្ចេកទេសតាមរយៈសូហ្វវែរពីចម្ងាយ (over-the-air software) ប៉ុន្តែរថយន្ត ៣២០.០០០គ្រឿងដែលនៅសល់មិនទាន់អាចប្រគល់ទៅវិញបានទេនៅពេលនេះ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm