ខេត្តចំនួន៤ នៅតំបន់CLV នឹងអាចក្លាយជាទីផ្សារថ្មី គាំទ្រដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យ

2024/09/11 08:46:43 pm        764

អ្នកជំនាញក្នុងវិស័យអនលទ្រព្យ មើលឃើញខេត្តចំនួន ៤ របស់កម្ពុជា ដែលនៅក្នុងតំបន់ CLV នឹង​អាច​ក្លាយជាទីផ្សារថ្មីមួយ ទៀត គាំទ្រដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ខណៈ​ដែល​រាជ​រដ្ឋាភិបាល​កំពុង​គិតគូរ និងជំរុញអភិឌ្ឍន៍តំបន់ទំាងនោះបម្រើដល់ សេដ្ឋកិច្ច-សង្គម។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ អ្នកយកព័ត៌មាន BTV ស្តីពីការអភិវឌ្ឍន៍​វិស័យ​អចលន​ទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន និងនៅក្នុងខេត្តចំនួន ៤ របស់កម្ពុជាក្នុងតំបន់ CLV នេះថា ជុំវិញការអភិវឌ្ឍន៍​វិស័យ​ចលនទព្យ​នេះ ឃើញថា នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ នៅពេលដែល​មាន​ការ​រីក​លូតលាស់នូវហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះសម្រាប់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក៏​មាន​ការ​រីក​ចម្រើនស្របតាមការរីកលូតលាស់ នោះផងដែរ ហើយនៅតាមតំបន់ផ្សេងៗទៀតដូចជា នៅ​ប៉ោយប៉ែត និងនៅបាវិតជាដើម ក៏រីកចម្រើនស្របតាមតំបន់នោះផងដែរ។

ចំណែក​នៅ​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងនោះសម្រាប់​ខេត្ត​ចំនួន៤ របស់កម្ពុជា ដែល ស្ថិតនៅក្នុងតំបន់ត្រីកោណនេះ ឃើញថា បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ជា​បណ្តើរៗ​ ហើយរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបន្ថែម ក្នុងនោះប្រសិន​បើ​មាន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប​ដណ្តប់​កាន់តែប្រសើរ តំបន់ទាំងនោះនឹងទទួលបានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច បន្ថែម, នៅពេលដែលរីកចម្រើនៃសេដ្ឋកិច្ច ច្បាស់ណាស់តំបន់​ទាំង​នោះ​នឹង​មាន​តម្រូវ​ការ​តែ​ច្រើន​ដូចការអភិវឌ្ឍន៍វិស័យសំណង់ បម្រើដល់វិស័យទេសចរ, សំណង់បម្រើឧស្សាហកម្ម និងកសិកម្ម​ជា​ដើម ការអភិវឌ្ឍន៍លំនៅឋាន ពោលគឺការស្រូបយកនៃការ អភិវឌ្ឍន៍វិស័យអចលនទ្រព្យ ជា​ពិសេស​អចលនទ្រព្យបែបពាណិជ្ជកម្មជាដើម។

សូមបញ្ជាក់ថា ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្នុងនោះ​សម្រាប់​វិស័យ​ដែល​គ្របដណ្តប់រួមមាន៖ ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, សុខាភិបាល, ថាមពល, ធនធាន​មនុស្ស, បរិស្ថាន, និងវប្បធម៌ជាដើម ។ ចំណែកសមិទ្ធផល ខេត្តទាំង៤​របស់​កម្ពុជា​ដែល​សម្រេច​បាន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធបានកំពុងវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ ជាក់ស្តែងផ្លូវ​ទៅ​កាន់ ខេត្តទាំង៤ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ, វិស័យកសិកម្មកំពុងរីកចម្រើន, មានវារី​អគ្គិសនី​, និងការស្រូបយកភ្ញៀវទេសចរ។ ចំណែក ការវិនិយោគវិញ បើគិតត្រឹមខែ មិថុនា ឆ្នាំ ២០២៤ មានចំនួន ១០៤ គម្រោង ក្នុងទំហំទុនប្រមាណជាង ៣ ៧០០ ដុល្លារអាមេរិក, ក្នុងនោះ​ចំពោះ​ការ​ធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជាវិញឃើញថា, ក្នុងរយៈពេល ៧ ខែនេះ, ការធ្វើ​ពាណិជ្ជក​ម្ម​កម្ពុជា-ឡាវ កើន ២៧២ ភាគរយ, កម្ពុជា-វៀតណាម កើន ២៣ ភាគរយ, និង​វៀត​ណាម​-ឡាវ កើនជាង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm