កម្ពុជា​បើក​ការប្រកួត​ពាន​តំបន់​អាស៊ីអាគ្នេយ៍​២០២០ ដោយ​ត្រូវ​ជួប​ម៉ាឡេស៊ី​

2021/09/22 09:58:04 am        330

បាល់ទាត់៖ សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​ដែល​មាន​ឯកឧត្តម ខៀវ សា​ម៉េ​ត ជា​ប្រធានបានធ្វើការ​ចាប់ឆ្នោត​ជា​ផ្លូវការដោយ​ជោគជ័យ សម្រាប់​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​តំបន់​អាស៊ាន ២០២០ (AFF Suzuki Cup) ដែល​ពន្យា​ម្តង​ហើយ​ម្តងទៀត​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាស្ថិតក្នុង​ពូ​ល B រួមជាមួយ​អ្នកការពារ​តំណែង​ជើងឯក​វៀត​ណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ​។ ចំនែក​ពូ​ល A មាន​ថៃ សហភាព​មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី និង​អ្នកឈ្នះ​រវាង​ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។​ ​តាម​ការគ្រោងទុក​ការប្រកួត​ដំណើរការ​ពីថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២​។ ​មិន​ខុសពី​ឆ្នាំ​២០១៨ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បើក​យុទ្ធនាការ​ជើងឯក​អាស៊ាន​នេះ​ដោយ​ត្រូវ​ជួប​ម៉ាឡេស៊ី ថ្ងៃទី​៦ ខែធ្នូ មុន​ជួប​ឥណ្ឌូនេស៊ី​ថ្ងៃទី​៩ ខែធ្នូ ជួប​ឡាវ​ថ្ងៃទី​១៥ ខែធ្នូ និង​ចុងក្រោយ​ជួប​វៀត​ណាម​​​ថ្ងៃទី​១៩ ខែធ្នូ​។ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លេង​នៅ​ថ្ងៃទី​២២ និង​២៣ ខែធ្នូសម្រាប់​ជើង​ទី​១ ខណៈ​ជើង​ទី​២​ លេង​នៅ​ថ្ងៃទី​២៥ និង​២៦ ខែធ្នូ​។ ចំនែក​វគ្គ​ផ្តាច់ព្រ័ត្រនឹង​លេង​នៅ​ថ្ងៃទី​២៩ ខែធ្នូ និង​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២​។​

​មកដល់ពេលនេះ​ប្រទេស​ម្ចាស់ផ្ទះ​រវាង​បេក្ខភាព កម្ពុជា ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​វៀតណាម មិនទាន់​ប្រកាស​នៅឡើយ តែ​ប្រភព​ស្និទ្ធ​នឹង​សហព័ន្ធ​បាល់ទាត់​អាស៊ាន​ឱ្យដឹងថា AFF នឹង​សម្រេច​ប្រទេស​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​សប្តាហ៍​ក្រោយ​។​ ​ឆ្នាំ​២០១៨ គោព្រៃ​កម្ពុជាមិនបាន​ឆ្លង​ផុត​ពូ​ល​ទេបន្ទាប់ពី​ឆ្លងកាត់​ ៤​ប្រកួត ចាញ់​ម៉ាឡេស៊ី ០​ទល់នឹង​១, ចាញ់​សហភាព​មី​យ៉ាម៉ា ៤​ទល់នឹង​១, ឈ្នះ​ឡាវ ៣​ទល់នឹង​១ និង​ចាញ់​វៀតណាម ៣​ទល់នឹង​០៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm