នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ EU និងចិន គួរតែពង្រឹងទំនាក់ទំនង និងបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម

2024/09/11 10:28:15 pm        30


នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃពុធ (ទី១១ ខែកញ្ញា) នេះ បាននិយាយថា មិនចាំបាច់មានសង្រ្គាមពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងចិននោះទេ ហើយភាគីទាំង២ គួរតែស្វែងរកការសម្របសម្រួល ដើម្បីឲ្យមានការព្រមព្រៀងគ្នា ជុំវិញផែនការដំឡើងពន្ធគយ។

លោក Sanchez បានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលកំពុងថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ នៅសួនឧស្សាហកម្ម Mondragon ក្នុងទីក្រុង Kunshan ជាទីក្រុងដែលនៅជិតក្រុង Shanghai។

លោកកំពុងលើកឡើងសំដៅទៅកាន់ចំណាត់ការរបស់គណៈកម្មការអឺរ៉ុប ក្នុងការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើរថយន្តអគ្គិសនី (EV) ផលិតនៅប្រទេសចិន ហើយ EU កំពុងថ្លែងថ្លែងពីការដំឡើងពន្ធយ៉ាងធ្ងន់ធ្ងរ។ EU បានកែសម្រួលពន្ធមួយចំនួន ឬកាត់បន្ថយកម្រិតពន្ធដែលបានស្នើឡើងលើកចុងក្រោយ ដែលគេរំពឹងថា សមាជិករបស់ប្លុកនេះ នឹងបោះឆ្នោតនៅខែតុលា។ នៅសប្តាហ៍នេះ ប្រទេសចិនបានបន្តកិច្ចខិតខំប្រឹងប្រែងចរចារ ដោយស្វែងរកការលុបចោលកាតព្វកិច្ចពន្ធដែលបានស្នើឡើង លើរថយន្ត EV របស់ចិន។

នៅពេលត្រូវបានសួរថា តើប្រទេសអេស្ប៉ាញ នឹងពិចារណាឡើងវិញនូវការបោះឆ្នោតរបស់ខ្លួន ជុំវិញការដំឡើងពន្ធរបស់ EU លើរថយន្ត EV ដែលផលិតនៅចិននោះ លោក Sanchez បានឆ្លើយតបថា៖ «ខ្ញុំត្រូវតែនិយាយដោយភាពស្មោះត្រង់ យើងត្រូវតែពិចារណាឡើងវិញនូវជំហររបស់យើងទាំងអស់គ្នា ដោយមិនត្រឹមតែរដ្ឋជាសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគណៈកម្មការផងដែរ»។

លោក Sanchez បានសង្កត់ធ្ងន់បន្ថែមថា៖ «យើងមិនត្រូវការសង្រ្គាមទៀតទេ ក្នុងករណីនេះ គឺសង្រ្គាមពាណិជ្ជកម្ម។ ខ្ញុំគិតថា យើងត្រូវពង្រឹងទំនាក់ទំនង រវាងសហភាពអឺរ៉ុប និងចិន ហើយពីប្រទេសអេស្ប៉ាញ យើងនឹងប្រែងប្រែងស្ថាបនា ហើយព្យាយាមស្វែងរកការសម្របសម្រួល រវាងចិន និងគណៈកម្មការអឺរ៉ុប»។ 

គួរបញ្ជាក់ថា លោក Sanchez បានស្ថិតនៅប្រទេសចិន សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក។ កាលពីថ្ងៃចន្ទ (ទី៩ ខែកញ្ញា) ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក Xi Jinping លោកក៏បានលើកឡើងផងដែរថា លោកសង្ឃឹមថា សហភាពអឺរ៉ុបអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm