ប្រធានាធិបតីអ៊ីរ៉ង់ទៅទស្សនកិច្ចនៅអ៊ីរ៉ាក់ ជាដំណើរក្រៅប្រទេសលើកដំបូង

2024/09/11 10:36:16 pm        45


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទៅដល់ទីក្រុងបាកដាដហើយ នៅថ្ងៃពុធ (ទី១១ ខែកញ្ញា) នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រទាំងជាមួយទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដោយនេះជាដំណើរក្រៅប្រទេសលើកដំបូងរបស់លោក។

ប្រទេសអ៊ីរ៉ាក់ជាមូលដ្ឋានរបស់ភាគី និងក្រុមប្រដាប់អាវុធជាច្រើនដែលគាំទ្រអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បានបង្កើនឥទ្ធិពលរបស់ខ្លួនជាលំដាប់ នៅក្នុងប្រទេសផលិតប្រេងដ៏សំខាន់នេះ ចាប់តាំងពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក បានផ្តួលរំលំសត្រូវរបស់ខ្លួន គឺលោក Saddam Hussein ក្នុងឆ្នាំ២០០៣។

ក្នុងនាមជាដៃគូដ៏កម្រ ទាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ាក់មានទាហានអាមេរិកចំនួន ២.៥០០នាក់ និងមានកងជីវពលគាំទ្រដោយអ៊ីរ៉ង់មានទំនាក់ទំនងជាមួយកងកម្លាំងសន្តិសុខរបស់ខ្លួន។ ប្រទេសនេះបានទទួលរងការវាយប្រហារកាន់តែខ្លាំងឡើងៗ គិតចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា ក្នុងខែតុលា។

ដោយត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ លោក Pezeshkian បាននិយាយនៅមុនទស្សនកិច្ចនេះថា៖ «យើងកំពុងរៀបចំផែនការ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន។ យើងនឹងជួបមន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ាក់ជាច្រើនរូប នៅទីក្រុងបាកដាដ»។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា លោក Pezeshkian ក៏មានគម្រោងទៅទស្សនកិច្ចនៅតំបន់ Kurdistan របស់អ៊ីរ៉ាក់ ជាតំបន់ដែលអ៊ីរ៉ង់បានធ្វើការវាយប្រហារនាពេលកន្លងមក ដោយនិយាយថា ទីនេះត្រូវបានប្រើជាទីតាំងសម្រាប់ក្រុមបំបែកខ្លួនអ៊ីរ៉ង់ ក៏ដូចជាភ្នាក់ងាររបស់សត្រូវ គឺអ៊ីស្រាអែលផងដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm