សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/09/11 10:37:44 pm        798

សាធារណរដ្ឋកូរ៉េ ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ, នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Jung Eui-Yong ប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការរីករាយដោយបានជួបឯកឧត្តម Jung Eui-Yong និង គណៈប្រតិភូអាយខាប់ សាជាថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំមុនកន្លងមក ។

ឯកឧត្តម Jung Eui-Yong បានលើកឡើងថា ឯកឧត្តម មានក្តី​សប្បាយរីករាយយ៉ាងខ្លាំង និងមោទនភាពបំផុត ដែល​សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យជួបសំដែងការគួរសម ក្នុងឱកាសដែលសម្ដេចអញ្ជើញមកសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណសម្ដេចតេជោ ដែលសម្ដេចនៅតែអនុញ្ញាតឱ្យឯកឧត្តមបានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ​ទោះបីការស្នាក់នៅមានរយៈពេលខ្លី និងមមាញឹកយ៉ាងណាក៏ដោយ។ ឯកឧត្តម បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្ដេចតេជោនៅពេលនេះ បានធ្វើឱ្យប្រជាជនកូរ៉េមានការសប្បាយរីករាយ និងចូលរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមប្រធាន ICAPP បានជម្រាបជូនសម្ដេចតេជោថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ អំពីក្រុមការងារ ICAPP។ ឯកឧត្តម ក៏បានសម្ដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានគាំទ្រ ក្រុមការងាររបស់ ICAPP ក្នុងការរៀបចំ មហាសន្និតបាត ICAPP លើកទី១២ នៅប្រទេសកម្ពុជា និង សូមអរគុណចំពោះ ការទទួលគណៈប្រតិភូ របស់ ICAPP ​នៅរាជធានីភ្នំពេញ យ៉ាងកក់ក្ដៅនាពេលកន្លងទៅនេះ។

ឯកឧត្តមប្រធាន ICAPP និងសហការី កំពុងតែខិតខំរៀបចំធ្វើយ៉ាងណាឱ្យមហាសន្និបាត ICAPP លើកទី១២ បានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយជោគជ័យ ដោយសារ មហាសន្និបាត ICAPP លើកទី១២ គឺ​​មានវិសាលភាពធំធេងជាងកិច្ចប្រជុំនៅពេលមុនៗ ដោយមានប្រទេសនានាជាច្រើន មកពីគណបក្សនយោបាយនានា អញ្ជើញមកចូលរួម ហើយ គោលដៅនៃព្រឹត្តិការដ៏សំខាន់នេះ គឺស្វែងរកសុខសន្តិភាព ផ្សះផ្សាដោះស្រាយបញ្ហាផ្សេងៗ និងផ្ដល់នូវចំណេះដឹងទៅកាន់ពិភពលោកទាំងមូល ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការរៀបចំសម្រាប់មហាសន្និបាត ICAPP លើកទី១២ នៅខែវិច្ឆិកាខាងមុខនេះ។ សម្តេចបានគូសបញ្ជាក់ថា ​ក្នុងរយៈពេលនៅមហាសន្និបាត ICAPP ទាំង១២ លើកនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះចំនួន២លើក។ សម្ដេចក៏បានសម្ដែងការរីករាយផងដែរ ដោយដំណើរការរៀបចំបានប្រព្រឹត្តទៅរលូន ពុំមានឧបសគ្គអ្វីមករារាំងនោះទេ។

សម្ដេចតេជោ បានបញ្ជាក់ផងដែរ ប្រធានសន្និសីទត្រូវបានប្រគល់ជូនទៅសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយស ។

សម្ដេចតេជោ ក៏បានណែនាំឱ្យឯកឧត្តមប្រធាន ICAPP និងក្រុមការងារយកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេស គឺសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសំដី ឱ្យស្របតាមកាលៈទេសៈ និងទទួលយកបានទាំងអស់គ្នា។

ឯកឧត្តមប្រធាន ICAPP បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវអនុសាសន៍ណែនាំ និងយោបល់ល្អៗ ហើយឯកឧត្តមប្រធានក៏បានសង្កត់ធ្ងន់ថា ស្ថានការណ៍ពិភពលោកនៅពេលបច្ចុប្បន្ននេះ ស្មុគស្មាញ និងពុំងាយស្រួលនោះទេ។ ឯកឧត្តម នឹងយកពាក្យសម្ដី និងការណែនាំរបស់សម្ដេចតេជោ ជាគោល និងមានការប្រុងប្រយ័ត្ន ហើយបានឯកភាពរាល់ប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហើយប្ដេជ្ញាថានឹងខិតខំដើម្បីរៀបចំឱ្យមហាសន្និបាត ICAPP លើកទី១២ នៅភ្នំពេញ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយICAPP ប្រកាន់នៅជំហរកណ្ដាល បើកចំហដោយមិនប្រកាន់បក្សពួក ឬប្រទេសណានោះទេ ហើយមិនប្រកាន់ខ្ជាប់នូវមនោគមវិជ្ជាណានោះដែរ។

ឯកឧត្តម បានបញ្ជាក់ថា គោលដៅនៃកិច្ចប្រជុំICAPP គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីសន្តិភាព រក្សាអ្វីដែលជាគោលដៅដើមរបស់ICAPP ហើយរីករាយ​ដែលសម្ដេចតេជោ ធ្វើជាប្រធានកិត្តិយស ICAPP។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានជួបជាមួយសម្ដេចធិបតី ពីរដងមកហើយ និងបានគិតថា ពិតជាមានសំណាងណាស់ ដែលសម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជាពីសង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន ហើយបន្តទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាកូន ដឹកនាំបានល្អបន្តទៀត។

សម្ដេចតេជោ បានអរគុណ ហើយបានរំលឹកថា កាលពីឆ្នាំ២០០៦ សម្ដេចបានស្គាល់ឃ្យូងយូ តាមរយៈការរៀបចំពីពណ៌អង្គរឃ្យូងយូ ដែលពេលនោះ ឯកឧត្តម រ៉ូ ម៉ូយ៉ុន ជាប្រធានាធិបតី បានអញ្ជើញទៅចូលរួមបានអង្គរឃ្យូងយូរនាពេលនោះ ហើយដែលធ្វើឱ្យក្លាយជាការចាប់ផ្ដើមប្រាស្រ័យទាក់ទងគ្នារវាងប្រទេសទាំងពីរ លើខាងវប្បធម៌ ។

ជំនួបនេះ បានបញ្ចប់ដោយបរិយាកាសរីករាយស្និទ្ធស្នាលប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ដើម្បីរៀបចំមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm