យោងតាមការអះអាងរបស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Thai Nguyen ប្រទេសវៀតណាម មានចម្ងាយប្រហែល ៨០គ.មពីទីក្រុងហាណូយ ត្រូវបានគេមើលឃើញដើរលុកក្នុងទឹកត្រឹមក្បាលជង្គង់នៅថ្ងៃពុធ ក្រោយព្យុះទីហ្វុង Yagi បានបោកបក់លើប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ និងបានសម្លាប់មនុស្ស ១៥៥នាក់ ហើយនិងមនុស្ស ១៤១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
អ្នកសុ្រកមួយចំនួន ត្រូវបានគេមើលឃើញចែវទូករបស់ពួកគេឆ្លងកាត់តាមផ្លូវ ខណៈដែលពលរដ្ឋផ្សេងទៀត ព្យាយាមស្រោចស្រង់ទ្រព្យសម្បត្តិរបស់ពួកគេ ។
លោក Nguyen Duc Tam គឺជាពលរដ្ឋវ័យ ៤០មួយរូប និយាយថា ជាន់ទី ១ផ្ទះរបស់ខ្ញុំ រងការជន់លិចទាំងស្រុង ហើយបច្ចុប្បន្នពួកយើងគ្មានទឹកស្អាត និងអគ្គិសនី ប្រើប្រាស់នោះទេ ។
លោកបន្តថា វាពិតជាពិបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរជុំវិញទីនេះ ហើយតម្លៃទំនិញគ្រប់បែបយ៉ាង បានហក់ឡើងខ្ពស់ផងដែរ ។
ភ្ញៀវធ្លាក់ខ្លាំងបង្កឡើងដោយសារព្យុះ Yagi បានបង្កឲ្យមានបំណាក់ដីស្លាប់មនុស្ស និងទឹកជំនន់នៅទូទាំងតំបន់ភាគខាងជើងប្រទេសវៀតណាម ។
មាននូវការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរផងដែរ ហើយនិងការធ្វើឲ្យអាក់ខានដល់វីស័យធុរកិច្ច និងឧស្សាហកម្មជាច្រើន ។
យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាល និងសារព័ត៌មានរដ្ឋ បានឲ្យដឹងថា សាលារៀនមួយចំនួន នៅក្នុងទីក្រុងហាណូយ និយាយប្រាប់សិស្សថាឲ្យនៅផ្ទះរយៈពេលសេសសល់ក្នុងសប្តាហ៍នេះ ដោយសារក្តីកង្វល់ពីទឹកជំនន់ ខណៈអ្នកស្រុករាប់ពាន់នាក់ រស់នៅតាមតំបន់វាលទំនាប ត្រូវបានជម្លៀសខ្លួនចេញ ៕