មហាសន្និបាតអង្គការសហប្រជាជាតិ បានលើកតម្កើងនូវសិទ្ធិរបស់អ្នកតំណាងប៉ាឡេស្ទីនដោយអនុញ្ញាតឱ្យបេសកជន មានអសនៈក្នុងចំណោមប្រទេសជាសមាជិក។ ឯកអគ្គរដ្ឋទូត មានឋានៈជាអ្នកសង្កេតការណ៍ ហើយនៅពុំទាន់ត្រូវបានផ្តល់សមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិនៅឡើយ។
ចំណាត់ការនេះ ត្រូវបានប្រកាសនៅពេលសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាត ដែលបានបើកកាលពីថ្ងៃអង្គារ។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour បានអង្គុយនៅតុមួយដែលមានស្លាក «រដ្ឋប៉ាឡេស្ទីន» នៅចន្លោះប្រទេសស្រីលង្កា និងប្រទេសស៊ូដង់។ បេសកជនដ៏ទៃទៀត បានមកចាប់ដៃ ជាមួយលោក Mansour ។
ដោយអង្គុយក្នុងចំណោមរដ្ឋជាសមាជិក គឺស្ថិតក្នុងចំណោមសិទ្ធិសម្រាប់ប៉ាឡេស្ទីន ដែលមហាសន្និបាត បានអនុម័តកាលពីខែឧសភាក្រោមសេចក្តីសម្រេច ដែលគាំទ្រដល់សមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន។
សមាជិកភាគច្រើន រួមទាំងប្រទេសជប៉ុន បានគាំទ្រចំពោះការចំណាត់ការនេះ។ សមាជិកភាពពេញលេញ ត្រូវការការព្រមព្រៀងពីក្រុមប្រឹក្សាសន្តិសុខ។ សហរដ្ឋអាមេរិក បានប្រើសិទ្ធវ៉េតូ ចំពោះសេចក្តីសម្រេចបែបនេះ មួយខែមុនការអនុម័តរបស់មហាសន្និបាត។
គណៈប្រតិភូអ៊ីស្រាអែល បានរិះគន់ការលើកតម្កើងសិទ្ធិសម្រាប់ប៉ាឡេស្ទីន និងបាននិយាយថា ប៉ាឡេស្ទីន ដែលបានច្រានចោលការចោទប្រកាន់ឃាតកម្មទ្រង់ទ្រាយធំ និងការចាប់ពង្រត់ ដែលបានកើតឡើងនៅថ្ងៃទី៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល មិនសមនឹងទទួលបានការលើកតម្កើងនោះទេ។