មនុស្សរាប់រយនាក់ ភៀសខ្លួនចេញបន្ទាប់ពីការព្រមានអំពីភ្នំភ្លើងនៅហ្វីលីពីន

2024/09/11 11:22:15 pm        34

មន្ត្រីម្នាក់បាននិយាយថា មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១១ ខែកញ្ញានេះ បន្ទាប់ពីភ្នំភ្លើងមួយ បានបញ្ចេញឧស្ម័នដែលបង្កគ្រោះថ្នាក់ ខណៈ អ្នកជំនាញបានព្រមានអំពីការផ្ទុះដែលអាចកើតមាន។

រដ្ឋាភិបាល ក្នុងតំបន់នៅទីក្រុង Canlaon បាននិយាយថា អ្នកស្រុកប្រហែល៣០០នាក់នៅភូមិនានា ស្ថិតក្នុងចម្ងាយ៤គីឡូម៉ែត្រពីមាត់ភ្នំភ្លើង Kanlaon នៅភាគកណ្តាលប្រទេស ត្រូវបានជម្លៀសចេញ កាលពីថ្ងៃអង្គារជាការប្រុងប្រយ័ត្នជាមុន។

មន្ត្រីព័ត៌មានទីក្រុង  បាននិយាយនៅថ្ងៃពុធនេះថា អ្នកជម្លៀសខ្លួនបានទៅកាន់ទីជម្រកបណ្តោះអាសន្ន នៅតាមសាលារៀន និងមជ្ឈមណ្ឌលសហគមន៍ នៅឆ្ងាយពីភ្នំភ្លើង ហើយប្រជាជនមកពីភូមិនានា នៅជិតជើងភ្នំភ្លើង បានត្អូញត្អែរអំពីក្លិនដ៏ខ្លាំងនៃស្ពាន់ធ័រ ដែលអ្នកស្រុកភាគច្រើនគឺជាកសិករ។

ថ្នាក់រៀនត្រូវបានផ្អាក ហើយទីតាំងទេសចរណ៍មួយចំនួននៅក្នុងទីក្រុងដែលមានមនុស្សប្រហែល ៦០.០០០នាក់ត្រូវបានបិទនៅថ្ងៃពុធនេះដោយសារតែការព្រមានអំពីភ្នំភ្លើង។ 

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះគឺជាការបំភាយខ្ពស់បំផុតពីភ្នំភ្លើងដែលត្រូវបានកត់ត្រា ចាប់តាំងពីការតាមដានឧស្ម័ន បានចាប់ផ្តើម។

វិទ្យាស្ថាននិយាយថា «សកម្មភាពបច្ចុប្បន្ន អាចនាំឱ្យមានភាពវឹកវរនៃការផ្ទុះ» ដោយធ្វើឱ្យអ្នកស្រុកនៅភូមិចំនួន៤ ប្រឈមនឹងហានិភ័យ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm