នៅព្រឹកថ្ងៃពុធនេះ កម្មករអាកាសយានដ្ឋានរាប់សិបនាក់ នាំគ្នាផ្លុំត្រែ និងស្រែកពាក្យ “ក្រុមហ៊ុន Adaniត្រូវតែចាកចេញទៅ” ស្របពេលដែលពួកគេធ្វើកូដកម្មនៅអាកាសយានដ្ឋានសំខាន់ស្ថិតនៅក្នុងទីក្រុងណៃរ៉ូប៊ី ។
ការធ្វើកូដកម្មនេះ បណ្តាលឲ្យមានការពន្យាពេល និងការលប់ចោលជើងហោះហើរសម្រាប់អ្នកដំណើរចាកចេញ និងអ្នកដំណើរមកដល់ ។
សហជីបធំបំផុតរបស់កម្មករអាកាសចរណ៍កេនយ៉ា បាននិយាយថា ពួកគេចាត់វិធានការឧស្សាហកម្ម ចំពោះកិច្ចព្រមព្រៀងស្នើសុំសម្រាប់ឲ្យក្រុមហ៊ុន India's Adani Group ជួលអាកាសយានដ្ឋានអន្តរជាតិ Jomo Kenyatta រយៈពេល ៣០ឆ្នាំ ។
ក្រុមសហជីបកម្មករអាកាសចរណ៍កេនយ៉ា ដែលតំណាងឲ្យក្រុមកម្មករអាកាសយានដ្ឋាន បាននិយាយថា កិច្ចព្រមព្រៀងស្នើសុំដែលបានប្រកាសកាលពីខែកក្កដា នឹងនាំឲ្យបាត់បង់ការងាររបស់បុគ្គលិក ហើយនិងនាំកម្មករដែលមិនមែនជាជនជាតិកេនយ៉ា ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកេនយ៉ា និយាយថា អាកាសយានដ្ឋាននេះ កំពុងប្រតិបត្តិការលើសសមត្ថភាព ហើយត្រូវការធ្វើទំនើបកម្ម ប៉ុន្តែវាមិនមែនជាការលក់នោះទេ ។
កាលពីថ្ងៃចន្ទកន្លងទៅ តុលាការជាន់ខ្ពស់កេនយ៉ា បានរារាំងបណ្តោះអាសន្នសំណើររបស់ក្រុមហ៊ុន Adani គឺជាក្រុមហ៊ុនឥណ្ឌាដែលនឹងសាងសង់ផ្លូវរត់ថ្មី និងធ្វើឲ្យល្អប្រសើរឡើងចំណតអ្នកដំណើរ ដើម្បីទុកពេលសម្រាប់ការត្រួតពិនិត្យរបស់តុលាការ លើការងារប្រឈមនឹងការជួលនេះ ៕


