ក្រុមអ្នកវិទ្យាសាស្រ្ត បានឯកភាពថា ការអភិរក្សព្រៃឈប់ភ្លៀងអាម៉ាហ្សូន ចាំបាច់ខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី ប៉ុន្តែទិន្នន័យថ្មីបង្ហាញនៅថ្ងៃពុធនេះថា ព្រៃដ៏ធំដែលសំខាន់បំផុតចំពោះអាកាសធាតុពិភពលោក ពុំត្រូវបានអភិរក្សនោះទេ ។
យោងតាមការវិភាគរបស់អង្គការអភិរក្សាព្រៃជប់ភ្លៀងអាម៉ាហ្សូនមិនរកប្រាក់ចំណេញ បានឲ្យដឹងថា ជិត ៤០ភាគរយនៃព្រៃជប់ភ្លៀងអាម៉ាហ្សូន ដែលសំខាន់បំផុតក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ពុំត្រូវបានផ្តល់ការការពារពិសេសពីរដ្ឋាភិបាលនោះទេ ថាជាប្រភពធនធានធម្មជាតិបម្រុង ឬប្រភពជនភាគតិចបម្រុង ។
ទិន្នន័យបង្ហាញថា តំបន់ទាំងអស់នេះ ស្ថិតនៅភាគនិរតីតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ស្ថិតនៅក្នុងប្រទេសប៉េរូ និងស្ថិតនៅតំបន់ភាគឦសានប្រទេសប្រេស៊ីល ។
លោក Matt Finer ដែលដឹកនាំគម្រោងតាមដានការអភិរក្សព្រៃជប់ភ្លៀងអាម៉ាហ្សូន(MAAP) បាននិយាយថា តំបន់ទាំងនោះ មានព្រៃស្តុកដ៏ក្រាស់ ដែលនេះមានន័យថា វាមានផ្ទុកសារធាតុកាបូនច្រើនបំផុតដែលនឹងបញ្ចេញទៅកាន់បរិយាកាស ជាឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឲ្យបរិយាកាសឡើងកម្តៅ ពេលដែលវាត្រូវបានបំផ្លាញដោយការដុត ឬកាប់យកឈើ ៕