ក្រុមអាជ្ញាធរ និយាយថា ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងត្បូង Tata, Tiznit, Errachidia, Tinghir និងខេត្ត Taroudant ប្រទេសម៉ារ៉ុក បានសម្លាប់មនុស្ស ១៨នាក់ ។
ក្រុមអាជ្ញាធរ បន្តទៀតថា មនុស្ស ៤នាក់ផ្សេងទៀត បានបាត់ខ្លួន ក្រោយទឹកជំនន់ជន់លិចភូមិជាច្រើនកន្លែង ។
ពួកគេបញ្ជាក់ថា អ្នកស្លាប់ទាំងនេះ រួមទាំងជនបរទេស ៣នាក់ មកពីប្រទេសអេស្ប៉ាញ កាណាដា និងប៉េរូ ។
ទឹកជំនន់នេះដែរ បានបំផ្លិចបំផ្លាញ ផ្ទះសម្បែងប្រជាពលរដ្ឋ ៥៦ខ្នង និងធ្វើឲ្យខូចផ្លូវចំនួន ១១០ខ្សែ ក៏ដូចជាធ្វើឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ចរន្តអគ្គិសនី និងបណ្តាញខ្សែទូរស័ព្ទ ។
រូបភាពវីដេអូឃ្លីប ឃើញក្រុមការងារជួយសង្រ្គោះ ជីកកាត់តាមគំនរកម្ទេចកម្ទីអគាររងការបំផ្លិចបំផ្លាញនៅទីក្រុង Aoukerda ស្ថិតក្នុងតំបន់ Tata ៕