សិក្ខាកាមចំនួន១០០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស (ដំណាក់កាលទី២)

2024/09/12 04:37:19 am        227

ភ្នំពេញ ៖ សិក្ខាកាមចូលរួមសរុបចំនួន១០០នាក់ ក្នុងនោះស្ត្រី៥០នាក់ មកពីបណ្តាអង្គភាព និងមន្ទីរវប្បធម៌រាជធានី-ខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស (ដំណាក់កាលទី២) នៅទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។

​លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្ឃឹមជឿជាក់ថា សិក្ខាកាម ពិតជាទទួលបាននូវចំណេះដឹង និងទស្សនទានថ្មីៗ សម្រាប់យកទៅបម្រើការងារលើវិស័យរដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងពិតប្រាកដ ។ ក្រៅពីបំពេញកាតព្វកិច្ចតាមផែនការដែលអង្គភាពបានដាក់ចេញ បងប្អូនសិក្ខាកាមនឹងរួមចំណែកបន្តខិតខំសិក្សា ស្វែងយល់ និងត្រូវមានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត ក្នុងគោលបំណងកែលម្អសកម្មភាពការងារ សំដៅធ្វើឱ្យការងារមានប្រសិទ្ធភាព និងមានការរីកចម្រើនឆាប់រហ័ស។ សូមស្នើដល់សិក្ខាកាមជាមន្រ្តីកម្មសិក្សាទាំងអស់ដែលបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលនេះត្រូវយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ និងពង្រីកការប្រើប្រាស់ឱ្យបានចំគោលដៅ ព្រមទាំងបន្តការខិតខំអភិវឌ្ឍសមត្ថភាពនៅតាមអង្គភាពរបស់ខ្លួនបន្ថែមទៀត សំដៅពង្រឹងនិងពង្រីកការយល់ដឹងបន្ថែមដើម្បីក្លាយខ្លួនទៅជាមូលធនមនុស្សដ៏មានសារៈសំខាន់របស់អង្គភាព និងសម្រាប់ក្រសួង។

នាឱកាសនោះលោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា វគ្គបណ្តុះបណ្តាលប៉ុន្មានមកថ្ងៃនេះ បានផ្សារភ្ជាប់ទៅនិងគោលនយោបាយធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់ក្រសួង ស្ថាប័ន ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុសុ្ស ដែលនឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពការងារគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងសាធារណៈប្រកដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ។ ហើយវគ្គបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកជួយដល់មន្រ្តីដែលមានតួនាទីគ្រប់គ្រង និងអភិវឌ្ឍធនធានមនុសុ្ស យល់កាន់តែច្បាស់ពីរបៀបរបបការងារ ដែនសមត្ថកិច្ច ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការចាត់ចែង និងការទទួលខុសត្រូវការងារ ការតាមដាននិងការវាយតម្លៃ គុណផលរបស់មន្រ្តីក្នុងអង្គភាពរបស់ខ្លួនផងដែរ។

លោកជំទាវ រដ្ឋលេខាធិការ បញ្ជាក់ថា សិក្ខាកាមដែលមានវត្តមាននៅថ្ងៃនេះ គឺជាមូលធនមនុស្សប្របកដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រិសិល្បៈនៅថ្ងៃអនាគត។ ដូច្នេះការបំពាក់ចំណេះដឹង និងចំណេះធ្វើនៅកន្លែងធ្វើការ ពិសេសការងារគ្រប់គ្រងធនធានមនុស្សនេះ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សក្នុងវិស័យរដ្ឋបាល និងជំនាញវិជ្ជាជីវៈដែលបម្រើឱ្យវិស័យសិល្បៈនិងវប្បធម៌ និងដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកលភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm