តុលាការសម្រេចផ្ដន្ទាទោសជនជាតិថៃ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិតករណីគ្រឿងញៀនជាង ១១៨គីឡូក្រាម

2024/09/12 04:02:24 pm        269

កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសបុរសជនជាតិថៃ ២នាក់ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗ ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ។

ជនជាប់ចោទទាំង ២នាក់ ទី១ឈ្មោះ ស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិ ម៉ុងតាញ៉ា សញ្ជាតិ ថៃ ឆ្នាំកំណើត ១៩៩៤ និងទី២ ឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិម៉ុងតាញ៉ា សញ្ជាតិ ថៃ ឆ្នាំកំណើត ១៩៩១ ។នគរបាលបញ្ជាក់ថា ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់លោកឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​៩.១ )​ សហការ​ជាមួយកម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​រយៈពេល​ជាង​ ១សប្តាហ៍ ឈាន​ដល់ការ​បង្ក្រាបបទល្មើសគ្រឿងញៀន ៣គោលដៅ ចាប់ខ្លួនជនសង្ស័យ ២នាក់ វត្ថុតាងថ្នាំញៀន ចំនួន ១១៩ដុំធំ ( ថ្នាំញៀន ប្រភេទ កេតាមីន និង ប្រភេទ ខេ) ។

នគរបាលបាលបន្តថា ទាំង ៣គោលដៅដែលសមត្ថកិច្ច

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ការិយាល័យ (​ក​៩.១ )​ បង្ក្រាប គោលដៅទី ១- កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ២០ នាទី នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ វត្ថុតាងចាប់យក កញ្ចប់រូបតពណ៌មាស ចំនួន ០៩ដុំធំ (ប្រាំបួនដុំធំ) , កញ្ចប់រុំស្កុតពណ៌ទឹកប្រាក់ ចំនួន ០១ដុំធំ (មួយដុំ) ។

គោលដៅទី ២- កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ០១ និង ២០ នាទី នៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រកឃើញវត្ថុតាង កញ្ចប់រូបតែពណ៌បៃត់ ចំនួន ០៩ដុំធំ (ប្រាំបួនដុំធំ) កញ្ចប់រុំស្កុតពណ៌គគី ចំនួន ០២ដុំធំ (ពីរដុំធំ) ។ គោលដៅទី ៣- កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ០៣ និង ២០ នាទី នៅចំណុចផ្ទះលេខ២BC ផ្លូ លេខ១០៧ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វត្ថុតាង​សារធាតុញៀន កញ្ចប់រូបតែ​ពណ៌មាស ចំនួន ៥៦ដុំធំ (ហាសិបប្រាំមួយដុំធំ) - កញ្ចប់ស្លឹកតែពណ៌បៃតង ចំនួន ៤២ដុំធំ (សែសិបពីរដុំធំ) សរុបវត្ថុតាងថ្នាំញៀនទាំងអស់ ចំនួន ១១៩ដុំធំ ទម្ងន់ជាង ១១៨គីឡូក្រាម ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm