តាមការស្ទង់មតិរបស់ទូរទស្សន៍ CNN អំពីទស្សនៈរបស់អ្នកមើលការជជែកដេញដោលដែលធ្វើឡើងដោយសេវាវិភាគ SSRS បានឲ្យដឹងថា អ្នកបានចុះឈ្មោះបោះឆ្នោតរួចដែលបានមើលការពិភាក្សាដេញដោលប្រធានាធិបតីកាលពីថ្ងៃអង្គារសប្ដាហ៍នេះយល់ស្របយ៉ាងទូលំទូលាយថាលោកស្រី Kamala Harris ធ្វើបានល្អជាងលោក Donald Trump ។

ការស្ទង់មតិបានរកឃើញថា អនុប្រធានាធិបតីក៏បានធ្វើយ៉ាងល្អលើសពីការរំពឹងទុករបស់អ្នកមើលការជជែកដេញដោលសម្រាប់លោកស្រីនៅលើវេទិកាផងដែរ និងល្អជាងនៅលើវាទិការបស់លោក Joe Biden ទល់នឹងអតីតប្រធានាធិបតី Trump កាលពីដើមឆ្នាំនេះទៅទៀត។

អ្នកមើលការពិភាក្សាដេញដោលបាននិយាយថា ៣៧%ដល់៦៣% លោកស្រី Harris ប្រែក្លាយសកម្មភាពលើវេទិកាក្នុងទីក្រុង ហ្វីឡាដេលហ្វៀ ( Philadelphia) កាន់តែមានភាពទាក់ទាញ។
មុនពេលការជជែកដេញដោល អ្នកបោះឆ្នោតដូចគ្នាបានជជែកវែកញែកថាតើបេក្ខជនរូបណានឹងធ្វើបានជាងគេ ដោយមាន៥០% និយាយថាលោកស្រី Harris នឹងធ្វើបានល្អដូចជាលោកTrump ដែរ។
ហើយក្រោយការស្ដាប់សង្រ្គាមពាក្យសម្ដីរវាងបេក្ខជនទាំងពីរមក ៩៦% នៃក្រុមអ្នកគាំទ្រលោកស្រី Harris បាននិយាយថា បេក្ខជនដែលពួកគេបានជ្រើសរើសធ្វើបានល្អជាង ចំណែកក្រុមអ្នកគាំទ្រលោក Trump ដែលមានតិចជាង ៦៩% បានសរសើរលោកថា ធ្វើបានល្អហើយ៕