អតីតប្រធានាធិបតីប៉េរូ លោក Alberto Fujimori បានទទួលមរណភាពក្នុងវ័យ ៨៦ឆ្នាំ

2024/09/12 06:10:04 pm        87

អតីតប្រធានាធិបតីប៉េរូ លោក អាល់ប៊ឺតតូ ហ្វ៊ូជីម៉ូរិ (Alberto Fujimori) ដែលបានដឹកនាំកំណើនសេដ្ឋកិច្ចក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែក្រោយមកត្រូវបានជាប់ពន្ធនាគារពីបទរំលោភសិទ្ធិមនុស្សដែលកើតចេញពីសង្រ្គាមដ៏បង្ហូរឈាមប្រឆាំងនឹងពួកឧទ្ទាមម៉ៅនិយម បានទទួលមរណភាពកាលពីថ្ងៃពុធ (១១ កញ្ញា) ក្នុងវ័យ ៨៦ឆ្នាំ។

សហសេវិកជិតស្និទ្ធដែលទៅសួរសុខទុក្ខលោកកាលពីព្រឹកនៅថ្ងៃដដែលនោះ បានរាយការណ៍ថាលោកបានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ កូនស្រីរបស់លោក គឺលោកស្រី គីកូ ហ្វ៊ូជីម៉ូរិ (Keiko Fujimori) បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដែលបញ្ជាក់ដោយកូនៗផ្សេងទៀតរបស់អតីតមេដឹកនាំរូបនេះថា «បន្ទាប់ពីការតស៊ូជាមួយជំងឺមហារីកអស់ពេលជាយូរមក ឪពុករបស់យើងទើបតែបានចែកឋាននៅមុននេះ»។

លោក Fujimori ដែលជាកូនប្រុសរបស់ជនអន្តោប្រវេសន៍ជប៉ុន ធ្លាប់ជាថ្នាក់ដឹកនាំម្នាក់នៃសាកលវិទ្យាល័យកសិកម្មដែលមិនសូវល្បីឈ្មោះមួយ នៅពេលបានជាប់ឆ្នោតឱ្យកាន់តំណែងក្នុងឆ្នាំ១៩៩០។ លោកបានបង្កើតកេរ្ដិ៍ឈ្មោះឱ្យខ្លួនយ៉ាងឆាប់រហ័សជាអ្នកនយោបាយដ៏ឈ្លាសវៃ ដែលបែបបទដឹកនាំរបស់លោកបានបង្កើតលទ្ធផលជាក់ស្ដែង ទោះជាលោកបានធ្វើឱ្យអ្នករិះគន់ខឹងសម្បារចំពោះការប្រមូលផ្តុំអំណាចក៏ដោយ។

មិនយូរប៉ុន្មានបន្ទាប់ពីលោកបានឈ្នះឆ្នោតលើកទី៣ ក្នុងឆ្នាំ២០០០ មានការលេចធ្លាយរឿងអាស្រូវពីមន្រ្តីជំនិតរបស់លោកជុំវិញការសូកប៉ាន់អ្នកនយោបាយ ហើយលោក Fujimori ក៏បាននិរទេសខ្លួនទៅជប៉ុន។ លោកបានលាលែងពីតំណែងតាមទូរសារពីទីក្រុងតូក្យូ ហើយបន្ទាប់មកបានធ្វើយុទ្ធនាការមិនជោគជ័យសម្រាប់តំណែងព្រឹទ្ធសមាជិកនៅជប៉ុន។

លោក Fujimori មានសុវត្ថិភាពនៅជប៉ុន ដោយលោកជាពលរដ្ឋសញ្ជាតិពីរហើយទីក្រុងតូក្យូមិនធ្វើបត្យាប័នពលរដ្ឋខ្លួនទេ។ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលនៅឆ្នាំ២០០៥ លោកបានសម្រេចចិត្តត្រឡប់ទៅប៉េរូវិញក្នុងក្តីសង្ឃឹមនៃការលើកលែងទោស និងការវិលត្រឡប់ទៅកាន់នយោបាយវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        358
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        404
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        382

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm