លោកស្រីអនុប្រធានាធិបតី Kamala Harris និងអតីតប្រធានាធិបតីលោក Donald Trump បានចាប់ដៃគ្នាជាថ្មីទៀតកាលពីព្រឹកថ្ងៃពុធ អំឡុងទៅដល់ពិធីរំឭកខួបការវាយប្រហារថ្ងៃទី១១ កញ្ញាឆ្នាំ២០០១ លើអគារពាណិជ្ជកម្មភ្លោះ World Trade Center ក្នុងទីក្រុង New York ដោយបណ្ដាញភេរវកម្មអាល់កៃដា។

លោកស្រី Harris ដែលកំពុងឈរនៅចន្លោះព្រឹទ្ធសមាជិកញូវយ៉កលោក ឆាក់ស៊ូមើ (Chuck Schumer)និង លោកប្រធានាធិបតី Joe Biden បានឈោងទៅចាប់ដៃជាមួយលោក Trump ដែលកំពុងឈរក្បែរអតីតអភិបាលក្រុងញូវយ៉កលោក Michael Bloomberg បន្ទាប់ពីសកម្មភាពរបស់លោកស្រី Harris ទំនងជាត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ Bloomberg ។

ការស្វាគមន៍នេះបានកើតឡើងតិចជាង១២ ម៉ោងបន្ទាប់ពីលោកស្រី Harris និងលោក Trump បានជួបគ្នាជាលើកដំបូងនៅឯការជជែកដេញដោលប្រធានាធិបតីនៅទីក្រុង ហ្វីឡាដេលហ្វៀ ( Philadelphia) រៀបចំឡើងដោយទូរទស្សន៍ ABC News ។
ការចាប់ដៃគ្នាកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះរវាងលោកស្រី Harris និងលោក Trump បានបញ្ចប់រយៈពេល៨ឆ្នាំនៃការមិនដែលចាប់ដៃគ្នានៅលើវេទិកាជជែកដេញដោលប្រធានាធិបតី។ ពុំមានច្បាប់ ឬលក្ខខណ្ឌតម្រូវឱ្យមានការចាប់ដៃគ្នាមុន ឬក្រោយការពិភាក្សានោះទេ៕