អាមេរិក៖ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកទៅកាន់អង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញកិច្ចសហប្រតិបត្តិការជាសកលតាមរយៈ “ទសវត្សរ៍សម្រេចបានផ្លែផ្កានៃពិភពលោករបស់យើង”។

ការអំពាវនាវរបស់លោកឲ្យមានការឯកភាពកើតឡើង ស្របពេលមានភាពតានតឹងជាមួយសម្ព័ន្ធមិត្ត ជុំវិញការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្គានីស្ថាន និងជម្លោះការទូតដ៏ធំជាមួយបារាំងជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹក។ សហរដ្ឋអាមេរិកក៏បានប្រកាសផងដែរថា ខ្លួនបានបង្កើនការសន្យាផ្នែកហិរញ្ញវត្ថុទ្វេដងរបស់ខ្លួននៅឆ្នាំ២០២៤ ខាងមុខ។ ដោយបញ្ជាក់ជាថ្មីពីការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការទូតរបស់លោក លោក Biden បាននិយាយថា យើងត្រូវតែធ្វើការជាមួយគ្នាដូចពីមុន។ មហាសន្និបាតលើកទី៧៦ នៅទីក្រុងញូវយ៉កធ្វើឡើងប្រឆាំងនឹងការគេចវេះនៃការដោះស្រាយវិបត្តិអាកាសធាតុ និងជំងឺរាតត្បាតសកលដែលបណ្ដាលឱ្យមានការបែកបាក់ពិភពលោកយ៉ាងខ្លាំង៕
អត្ថបទ៖ សុខមាន