ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃពុធ បានអបអរសាទរការអនុម័តរបស់ព្រឹទ្ធសភាចំពោះកញ្ចប់កំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋបាលលោក។

នៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បាននិយាយថា ការអនុម័តសេចក្តីស្នើច្បាប់នេះ កំណត់ថាជា «គំរូសម្រាប់ពិភពលោក»។

លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំង ដើម្បីបញ្ចប់អំពើពុករលួយ និងនិទណ្ឌភាព ហើយភាពរីកចម្រើនជាច្រើននឹងត្រូវបង្កើតឡើង នៅពេលដែលប្រជាជនម៉ិកស៊ិក បោះឆ្នោតជ្រើសរើសចៅក្រម ចៅក្រមប្រចាំតំបន់ និងរដ្ឋមន្ត្រីដោយសេរី។ ព្រឹទ្ធសភា បានអនុម័តគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃពុធ ដោយមានសំឡេង៨៦ទល់នឹង៤១។
ក្នុងចំណោមការកែប្រែផ្សេងទៀត កំណែទម្រង់នេះស្នើឲ្យមានការបោះឆ្នោតជ្រើសរើសចៅក្រម និងចៅក្រមប្រចាំតំបន់ រួមទាំងអ្នកដែលបម្រើការនៅតុលាការកំពូលនៃប្រព័ន្ធយុត្តិធម៌ជាតិ។