ក្រុមប្រឹក្សាធម្មនុញ្ញរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បី​បន្តយន្តការធានាយុត្តិធម៌សង្គម

2024/09/12 08:38:27 pm        274

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការបោះឆ្នោតជ្រើស​តាំង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺជាការបន្តយន្តការធានាដល់យុត្តិធម៌សង្គម។

នៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានដឹកនាំសមាជិក-សមាជិកា ដើម្បីដឹកនាំកិច្ច​ប្រជុំពេញ​អង្គបោះឆ្នោត​ជ្រើស​តាំង​សមា​ជិក​ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ លើបេក្ខភាព​ចំនួន ៤រូប និងមានសមាជិក០១រូប ត្រូវបានជាប់ឆ្នោត​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ នៃ​អង្គ​ចៅ​ក្រម មានឈ្មោះថា ឯកឧត្តម ប្លង់ ឆ្លាម និងទទួល​បាន​សំឡេង​គាំទ្រ​ទាំង​ស្រុង​ពី​សមាជិក​ក្រុម​ប្រឹក្សា​ទាំងមូល​។

ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ៉ា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា យោង​តាមការបែងចែកអំណាចរវាងនីតិប្រតិបត្តិ នីតិបញ្ញត្តិ និង​អង្គ​តុលាការ​ត្រូវ​បាន​ញែក​ដាច់​ពី​គ្នា ដូច្នេះចំពោះតួនាទីរបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវធានាបានយុត្តិធម៌ ប៉ុន្តែ​ក្នុង​ករណី​មានបណ្តឹងពាក់ព័ន្ធនឹងវិជ្ជាជីវៈរបស់ចៅក្រម ឬព្រះរាជអាជ្ញា ឧត្តមក្រុម​ប្រឹក្សា​នៃ​ចៅ​ក្រម​ជា​ស្ថាប័នត្រូវតម្រង់ទិសក្នុងការធានាយុត្តិធម៌សង្គម។

សូមជម្រាបថា ការបោះឆ្នោតជ្រើស​តាំង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​នេះ​យោង​តាម​មាត្រា​៤​នៃ​ច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលចែងថា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​បោះឆ្នោតជ្រើសតាំងសមាជិក០១រូប សម្រាប់ទទួលតំណែង​ជាស​មាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម ដែលជាឥស្សរជនក្នុងវិស័យច្បាប់យ៉ាងតិច១៥ឆ្នាំ និងធ្លាប់ជាអតីតចៅក្រម ឬព្រះរាជអាជ្ញា៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm