ព្រឹទ្ធសភាថៃសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមជាពិសេសអ្នកនយោបាយវ័យក្មេង

2021/09/22 06:52:40 pm        48

ភ្នំពេញ​៖ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសទំនាក់ទំងជាមួយអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យចំណងមិត្តភាពរបស់ប្រជាជន និងប្រទេសភូមិផងរបងតែមួយនេះកាន់តែស្និតស្នាលស៊ីជម្រៅបន្ថែមទៀតនោះ។

 នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ នៅទីក្រុង បាងកកប្រទេសថៃ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភាថៃ«ក្នុងនាមប្រធានព្រឹទ្ធសភាថៃ សូមប្តេជ្ញាថានឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាថែមទៀត ជាពិសេសការពង្រឹងកិច្ចសហការល្អជាមួយអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជា និងបន្តរក្សាចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានភាពចាស់ទុំជាង ៧១ឆ្នាំមកហើយនេះ ឲ្យកាន់តែស្អិតរមួត មានសាមគ្គីភាពល្អរវាងគ្នានិងគ្នាជានិរន្តរ៍តរៀងទៅ»។

 ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណ បណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ដែលបានផ្តល់កិត្តិយស និងស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានជម្រាបជូន ប្រធានព្រឹទ្ធសភាថៃ និងក្រុមសមាជិកព្រឹទ្ធសភាថៃ អំពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេស ការកសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាជាដើមនោះ។

ឯកឧត្តមក៏បានបញ្ជាក់អំពីដំណើរការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាជូនដល់ប្រធានព្រឹទ្ធសភាថៃផងដែរ ដោយរហូតដល់ពេលនេះកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៣៣% និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ផងដែរ។ 

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ សុក្រឹត្យា ក៏បានបញ្ជាក់ប្រាប់ដល់ភាគីថៃអំពីការត្រៀមបើកទទួលទេសចរអន្តរជាតិមកកម្ពុជាឡើងវិញនៅត្រីមាសទី ៤ ឆ្នាំ ២០២១ តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរវ៉ាក់សាំងកូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ រួមជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ក៏ដូចជាឳកាសនៃការវិនិយោគលើគ្រប់វិស័យនៅកម្ពុជាជាដើមនោះ៕ អត្ថបទ ៖​ចក់

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm