សម្ដេចតេជោ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ នៃប្រទេសកូរ៉េខាងត្បូង

2024/09/12 08:48:41 pm        178

នៅខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ ព្រឹកថ្ងៃទី១២កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មាន​មហា​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​បាន​អញ្ជើញ​ទទួល​សញ្ញា​បត្រ​បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) និង​ធ្វើបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិការកសាងសន្តិភាព ការ​ផ្សះផ្សារ និងកសាងជាតិឡើងវិញ»។

ក្រោយពីទទួលមហាកិត្តិយសដ៏ថ្លៃថ្លាទទួលសញ្ញាបត្រពីសាកលវិទ្យាល័យដ៏ល្បីមួយនេះ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា និងធ្វើបាឋកថា បង្ហាញ​នូវ​ជីវប្រវត្តិ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​សម្តេច​ក្នុង​ការតស៊ូ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់នៅ​ក្នុង​របប​ក​ម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ក្រោមការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយ​បាន​ដឹកនាំស្តារ កសាងប្រទេសជាតិឡើង​វិញចេញ​ពី​គំនរ​ផេះផង់​ជាបន្ត​បន្ទាប់​រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព និងការបង្រួបបង្រួមជាតិ នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី មាន​សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស ដែល​មាន​គណបក្ស​នយោបាយ​ចូលរួ​ម​ប្រកួ​ត​ប្រជែង​ជា​ច្រើន​ក្នុង​ការ​បោះឆ្នោត​ និង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដូចសព្វថ្ងៃ។

ជាមួយនឹងរឿងរាវជាច្រើននៃជីវិតតស៊ូនិងដឹកនាំប្រទេសក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលជា​ច្រើនទសវត្សដែលមានទាំងការដឹកនាំកំណែទម្រង់ សេដ្ឋកិច្ច ជំរុញកម្ពុជា​ប្ដូរ​ពី​សេដ្ឋកិច្ច​ផែន​ការ​ទៅ​ចាប់​យកសេដ្ឋកិច្ចទីផ្សារខណៈពេល​ដែល​សូវៀត និង​វៀតណាម​ពុំ​ទាន់​បាន​អនុវត្ត​នយោបាយ​កំណែទម្រង់បែបនេះនៅឡើយ ក្នុងអំឡុងទសវត្សរ៍៨០ និង​៩០​ដែល​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ទន់​ខ្សោយខ្លាំង ហើយការអភិវឌ្ឍ សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ បានពឹងផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅលើជំនួយរបស់បរទេស សម្តេចគូសបញ្ជាក់ថា៖ យើងបានខិតខំ កែទម្រង់ផ្ទៃក្នុងផង និង​ខិតខំជំរុញសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់និងសកលលោក។

សម្តេចថា នៅ​ក្រោមការគ្រប់គ្រងរបស់សម្ដេច រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ និង​អនុវត្ត​ដោយ​ជោគជ័យ​នៅ​យុទ្ធសាស្ត្រ​ត្រីកោណនៅឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣និងយុទ្ធសាស្ត្រចតុកោណ ចំនួន ៤ដំណាក់​កាល​ពី​ឆ្នាំ​២០០៣ ដល់២០២៣។ សម្ដេចបានគូបញ្ជាក់ថាយុទ្ធសាស្ត្រត្រីកោណ ដែលសង្កត់​ធ្ងន់​លើ​អាទិភាព​បី​៖ ទីមួយ. ការធ្វើសន្តិភាវូបនីកម្ម ពាណិជ្ជកម្ម សំដៅដល់ការ​រក្សា​សណ្ដាប់​ធ្នាប់​ស្ថេរភាព សន្តិសុខនិងការកសាងសន្តិភាពក្នុងប្រទេស.ទី២. សមាហរណកម្មរបស់កម្ពុជា ទៅក្នុង​តំបន់ និង​សហគមន៍អន្តរជាតិ​រួមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង​ការ​ធ្វើ​ឲ្យ​មាន​ប្រក្រី​ភាព​នៃ​ទំនាក់​ទំនង​របស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​។ ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមការកាត់បន្ថយភាពក្រីក្រ កំណែទម្រង់​អភិបាល​កិច្ច​ស្ថាប័ន​ប្រព័ន្ធ​តុលាការ និង​ការគ្រប់គ្រងវិស័យសាធារណៈ ចាប់ពីអាណត្តិទី៣ឆ្នាំ២០០៤ ដល់​២០០៨ ដល់អាណត្តទី៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្តយុទ្ធសាស្ត្រចតុកោណ ដើម្បី​ប្រែក្លាយតួនាទីជារាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមបាវចនា រាជរដ្ឋាភិបាលនៃកំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព ដោយអនុវត្តរបៀបវារៈ សកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅ​កែ​លម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ច និង​ទំនើប​កម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ដូចជាផ្លូវថ្នល់ ផ្លូវដែក ការតភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើត​ការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌​សង្គម​ និង​លើក​កំពស់​ប្រសិទ្ធភាព​នៃ​វិស័យ​សាធារណ:។

សម្តេចថា ទន្ទឹមនឹងការជំរុញការ​អភិវឌ្ឍ​ផ្ទៃ​ក្នុង​យើង​ក៏​បាន​ជំរុ​ញ​ការ​ធ្វើស​មាហរណ​កម្ម​ទៅក្នុងតំបន់និងអន្តរជាតិ ដើម្បីបង្កើតកាលានុវត្ថភាពថ្មីៗ ទំនាក់ទំនងការ​ទូត​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។ផ្អែកលើសមិទ្ធផលកន្លងមក រាជ​រដ្ឋាភិបាលថ្មីបានបង្កើតយុទ្ធសាស្ត្រ ដោយទំនុកចិត្តដែលប្រាថ្នាចង់ប្រែក្លាយប្រទេស ជា​ប្រទេស​ដែល​មាន​ចំណូលខ្ពស់នៅឆ្នាំ 2050 យើងបានប្រែក្លាយ​ពីប្រ​ទេស​ដែល​នៅ​ឯកោ និង​ទទួល​រង​ទណ្ឌកម្ម​ដោយ​សហគមន៍អន្តរជាតិទៅជាប្រទេសដែលធ្វើសមាហរណកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ក្នុង​តំបន់និងពិភពលោក ក្លាយទៅជាប្រទេសដែលអាចបញ្ជូនកងរក្សាសន្តិភាព ទៅចូលរួម​យ៉ាង​សកម្ម​នៅក្នុងរបៀបវារៈសន្តិភាពទាំងក្នុងតំបន់និងក្រៅតំបន់ថែមទៀត។ទោះជាយ៉ាងណា សម្តេច​បាន​បញ្ជាក់ថា ភាពជាម្ចាស់នូវជោគវាសនាប្រទេសជាតិ ប្រទេសជាតិមួយ​ត្រូវ​តែ​មាន​ភាព​ជា​ម្ចាស់​លើ​បញ្ហាជាតិរបស់ខ្លួន នៅពេលដែលប្រជាជាតិ​មួយ​បាត់​បង់ម្ចាស់​លើ​ជោគ​វាសនា​របស់​ខ្លួន​ពេល​នោះ​ហើយ​ដែលប្រទេសជាតិត្រូវរងការបែកបាក់និងអន្តរាយ។ ដូចគ្នានៅក្នុងដំណើរការស្វែងរកសន្តិភាពក៏ត្រូវតែចាប់ផ្ដើមពីពលរដ្ឋម្ចាស់ប្រទេស ហើយដំ​ណោះ​ស្រាយ​ដ៏​យូរអង្វែង​ក៏​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​ប្រជាជន និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​និន្នាការ​នយោបាយផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm