មន្រី្តជាន់ខ្ពស់សុខាភិបាល ស្នើគណៈទន្តពេទ្យកម្ពុជា ត្រូវតែមានភាពម៉ត់ចត់ក្នុងការអនុវត្តច្បាប់

2024/09/12 09:16:47 pm        159

ឯកឧត្តមទន្តបណ្ឌិត អឿន បូរ៉ារ័ត្ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើគណៈទន្តពេទ្យកម្ពុជា ត្រូវតែមាន​ភាព​ម៉ត់ចត់​ក្នុង​ការ​អនុវត្ត​ច្បាប់។

ការថ្លែងរបស់ឯកឧត្តមទន្តបណ្ឌិត អឿន បូរ៉ារ័ត្ន យ៉ាងដូច្នេះ ក្នុងសន្និសីទ​ទន្តសាស្រ្ត​អន្តរជាតិ លើកទី​១២ និងការតាំងពិព័រណ៌សម្ភារបរិក្ខារទន្តសាស្រ្ត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែ​កញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តម​ទន្តបណ្ឌិត បានបន្តថា បច្ចុប្បន្នអ្នកប្រកប​វិជ្ជាជីវៈ​លើ​វិស័យ​ទន្ត​សាស្រ្តមា​ន​ការ​រីក​ចម្រើន​។ ​ប៉ុន្តែវិជ្ជាជីវៈរបស់យើងនៅមានការខ្វះចន្លោះមួយចំនួនតូច កំពុងប្រាស​ចាក​ពី​ក្រមសីលធម៌​វិជ្ជា​ជីវៈ​។ ជាក់ស្តែងយើងឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម យើងមិនគួរធ្វើដូច្នោះទេ។ ព្រោះ​យើង​មាន​​លក្ខណៈសម្បតិ្តគ្រប់គ្រាន់ហើយ ប៉ុន្តែមួយចំនួនឃើញមាននៅក្នុងបណ្តាញសង្គមច្រើន នៅ​មាន​ការ​ផ្សព្វផ្សាយ អួតអាងច្រើន។ ដូច្នេះ​សូម​ឲ្យ​គណៈ​វិជ្ជាជីវៈ​មេត្តាចា​ប់​អារម្មណ៍​លើ​កិច្ច​ការ​ទាំង​អស់ ដើម្បីជៀសវាងនូវការអនុវត្តតាមផ្លូវច្បាប់ ព្រោះថា​បងប្អូន​យើង​សុទ្ធ​តែ​មាន​ចំណេះ​ជំនា​ញ​ដូច​គ្នា។​ យើងផ្ទាល់សុទ្ធតែជាទន្តបណ្ឌិត ជាជំនាញមួយដែលប្រកបដោយកិត្តិយស សូមយើង​ធ្វើ​តាម​អ្វី​ដែល​ជាសេចកី្តថ្លៃថ្នូររបស់យើង។

ឯកឧត្តមទន្តបណ្ឌិត អឿន បូរ៉ារ័ត្ន បានសង្កត់ធ្ងន់ថា ក្នុងអាណតិ្តទី៧នេះ រាជរដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​វិស័យសុខាភិបាល ហើយអាណតិ្តថ្មីរបស់គណៈទន្តពេទ្យកម្ពុជា ស្របគ្នាជា​មួយ​នឹង​អាណតិ្ត​ថ្មី​របស់រាជរដ្ឋាភិបាលផងដែរ។ ដូច្នេះអ្វីដែលជាភាពម៉ត់ចត់របស់រាជរដ្ឋាភិបាល ទាមទា​រ​ឲ្យ​គណៈ​ទន្តពេទ្យកម្ពុជា ត្រូវមានភាពម៉ត់ចត់ដោយខ្លួនឯងក្នុងការអនុវត្តច្បាប់។ ដូច្នេះ​សុំ​ឲ្យ​គណៈ​វិជ្ជាជីវៈទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ត្រូវតែពង្រឹងនូវការអនុវត្តច្បាប់ ជាពិសេស​ឯកឧត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល តែងតែផ្តាំផ្ញើដល់មន្រី្តសុខាភិបាលទាំងអស់ ត្រូវ​តែ​បុរេសកម្ម។ ដូច្នេះយើងត្រូវត្រៀមបង្ការទុកជាមុន ជៀសវាងមាន​ហេតុការណ៍​ណា​មួយ​កើត​ឡើង​ជាយ​ថាហេតុ ហើយទើបយើងមានការសោកស្តាយជាក្រោយ។

បើតាមលោក​សាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២៤ គណៈទន្តពេទ្យកម្ពុជា បានចុះបញ្ជីកា ជូនទន្តពេទ្យ​ចំនួន​១៥៤៧​នាក់​។ ក្នុងចំណោមនោះទន្តពេទ្យដែលមានអាជ្ញាបណ្ណ ប្រកបវិជ្ជាជីវៈទន្តសាស្ត្រ ដែល​មាន​សុពលភាព​មាន​ចំនួន​១២៧៧​នាក់​។​ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​កម្រិ​ត​ទន្ត​បណ្ឌិត​ពី​គ្រឹះស្ថាន​បណ្តុះបណ្តាលទាំងសារធាណៈ និងឯកជនគិតត្រឹមឆ្នាំ២០២៤មានចំនួន២,២៦០នាក់ (ស្រី៦៧៣នាក់)។ គណៈទន្តពេទ្យកម្ពុជា ទទួលខុសត្រូវក្នុង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ហើយបានចងក្រង និងផ្សព្វផ្សាយនូវឯកសារគតិយុត្តជា ច្រើន​មានជាអាទិ៍៖ - ក្រមសីលធម៌ទន្តពេទ្យ - លក្ខខណ្ឌ និងបែបបទ​នៃ​ការ​ស្នើ​សុំ​ចុះ​បញ្ជីការ និង​អាជ្ញា​ប័ណ្ណ​វិជ្ជាជីវៈទន្តសាស្ត្រ - និយាមអប្បបរមានៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត - គោលការណ៍ណែនាំ​ស្តីពី​ការ​អភិវឌ្ឍវិជ្ជាជីវបន្ត និងដែនកំណត់វិជ្ជាជីវៈបទដ្ឋាន និងនិយាមវិជ្ជាជីវៈ​នៃ​ការ​ប្រតិបត្តិ​សម្រាប់​អ្នក​ប្រកប វិជ្ជាជីវៈទន្តសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវ​ដល់​ទន្តពេទ្យ​ប្រកប​វិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជីការ​ស្នើ​អាជ្ញា​​បណ្ណឲ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទា គ្រប់គ្រាន់អាច​ប្រកប​វិជ្ជា​ជីវៈ​ទន្តសាស្ត្រ​ស្រប​ច្បាប់​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm