នៅព្រឹកថ្ងៃទី១២កញ្ញាឆ្នាំ២០២៤នេះមានប្រជាពលរដ្ឋថៃដែលជាភ្ញៀវទេសចរបានធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យជាច្រើននាក់ដើម្បីបន្តដំណើរទៅលេងខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ។
មន្រ្តីជំនាញនគរបាលអន្តោប្រវេសន៌ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ហ៊ាក់ចំនួនកើតឡើងបន្តិចចំពោះអ្នកធ្វើដំណើរឆ្លងដែនតាមច្រកនេះ។
មន្រ្តីជំនាញបានបន្ត ជាក់ស្តែងភ្ញៀវទេសចរពលរដ្ឋថៃ តែងតែមានវត្តមានឆ្លងដែនចូលមកមានចំនួនច្រើនដើម្បីធ្វើដំណើរបន្តទៅលេងខេត្តសៀមរាប ប្រាសាទអង្គរវត្ត ។
មន្រ្តីជំនាញបានបន្តថា ក្នុងការធ្វើដំណើរឆ្លងដែនចេញ-ចូលរបស់អ្នកធ្វើដំណើរក៏ដូចជាភ្ញៀវទេសចរគ្រប់ជាតិសាសន៍ មន្រ្តីជំនាញនគរបាលអន្តោប្រវេសន៍ប្រចាំការច្រកទ្វារព្រំដែនអូរស្មាច់តែងតែធ្វើការសម្របសម្រួលរាល់បែបបទ ទិន្នការ នានាដើម្បីធ្វើយ៉ាងណាសម្រួលជូនដល់ភ្ញៀវទាំងអស់នោះឲ្យបានឆាប់រហ័សក្នុងការផ្តល់សេវាផ្សេងៗប្រកបដោយភាពរីករាយរាក់ទាក់ផងដែរ។ កត្តាទាំងអស់នះគឺដោយសាររាជរដ្ឋាភិបាលកម្ពុជាមានសហប្រតិបត្តិការ ល្អជាមួយនិងរាជរដ្ឋាភិបាលថៃក្នុងបើចំហរលើវិស័យទេសចររវាងប្រទេសទាំងពីរ៕


