សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើសុំឲ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

2024/09/12 09:50:18 pm        1.1 K

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើសុំឲ្យ​សមត្ថកិច្ច​បន្ត​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយ​និង​ការ​កោតស​រសើរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិ​តគូរ​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខមាលភាពប្រជាពលរដ្ឋ។

ការស្នើសុំ​របស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោមអធិបតីភាពឯកឧត្ដមជួប ខុន សមាជិក​ក្រុម​ប្រឹក្សារាជធានី តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង​លោក កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ​សាលារាជធានីភ្នំពេញ។

ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កើត ឆែ អភិបាល​រង​រាជ​ធានី​ភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរនេះ រាជ​រដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​អោយ​បាន​នៅ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយបានពង្រឹងការអនុវត្តច្បាប់ចរាចរ ការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ និង​ចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦​នាក់​ក្នុង​មួយ​ថ្ងៃ​នៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥ទៅ៦នាក់នេះ បើគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រ និង​ការអប់រំផ្សេងៗ តើត្រូវខាតបង់ថវិកា និងពេលវេលានៃការចិញ្ចឹមអស់ប៉ុណ្ណា ហើយ​មក​ស្លាប់​ដោយ​គ្រោះថ្នា​ក់ចរាចរណ៍បែបនេះ។ លោកបន្តថា ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុ​កដាក់​យ៉ាងខ្លាំងដោយបានរិះរកអស់គ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយ​អោយ​បា​ន​នៅ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ លុះត្រាតែមាន​ការ​ចូលរួម​ទាំង​អស់​គ្នា​។

លោក កើត ឆែ បានបន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ផង​ដែរ​ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះសុ​ខ​មាលភាព​ប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក កើត ឆែ នៅតែជំរុញ​អោយមន្ទី​រ​សុខាភិបាល​រាជ​ធានីភ្នំពេញបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើសេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់​តែល្អលើវិស័យសុខាភិបាលនេះ។

លោក កើត ឆែ បានបញ្ជាក់ផងដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ ត្រូវធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និង​សំណើរ​របស់​ប្រជា​ពលរដ្ឋ​។ សម្រាប់ឆ្នាំ២០២៤នេះ វេទិការនេះនឹងត្រូវធ្វើឡើងនៅខែក្រោយនេះហើយ។ ដូច្នេះទេ ស្នើអោយប្រធានមន្ទីរទាំងអស់ចូលរួមគ្រប់វេទិកា ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ ជៀសវាងអោយអនុប្រធានទៅជំនួស ដែលគាត់មិនមានសិទ្ធិ អាកាត់ ឬ​សម្រេច​បាន​នោះ។

ឯកឧត្ដម ជួប ខុន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំ​សាមញ្ញ​លើកទី៤​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន ១- ពិនិត្យ និង​អនុម័ត​លើ​ច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែល​អវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាចំនួនបីលើកជាប់គ្នា។ ២- ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីកាលពីថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ​២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៤- ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​ប្រតិទិន​ការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាង​ផែនការ​អភិវឌ្ឍ​ន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ។ ៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើទឹក​ចិត្ត​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ។​ ៦- ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ​ទី៣ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បី​ឆ្លើយ​តប​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​វេទិកា​របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។ ៧- ពិនិត្យនិង​អនុម័ត​លើ​សេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm