អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានបដិសេធការចំពោះការចោទប្រកាន់របស់ ក្រុមហ៊ួទីដែលថា ស្ថាប័នពិភពលោកនេះ និងដៃគូមនុស្សធម៌ កំពុងប៉ុនប៉ងបំផ្លាញប្រព័ន្ធអប់រំរបស់ប្រទេស យេម៉ែន។

លោក Stephane Dujarric អ្នកនាំពាក្យជាន់ខ្ពស់សម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានមួយថា៖«យើងច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដែលធ្វើឡើងដោយក្រុមហ៊ួទីដែលថា UNICEF (មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ) UNESCO (អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ) និងដៃគូមនុស្សធម៌ផ្សេងទៀត បានសមគំនិតគ្នា បំផ្លាញប្រព័ន្ធអប់រំរបស់ប្រទេសយេម៉ែន។
លោក បាននិយាយថា៖«សេចក្តីថ្លែងការណ៍មិនពិតបែបនេះ គឺគ្មានមូលដ្ឋាន ហើយថែមទាំងគំរាមកំហែងដល់សុវត្ថិភាពបុគ្គលិក និងរារាំងសមត្ថភាពរបស់យើងនិងដៃគូរបស់យើងក្នុងការជួយប្រជាជនយេម៉ែន»។
លោក Dujarric បានអះអាងថា ដោយកុមារជាង ៤,៥លាននាក់ មិនបានចូលសាលារៀន នៅក្នុងប្រទេសយេម៉ែន អង្គការ UNICEF អំពាវនាវឲ្យអាជ្ញាធរហ៊ួទូដឹកនាំវិធីសាស្រ្តស្ថាបនា និងសហការ ដោយធ្វើការរួមគ្នាជាមួយដៃគូទាំងអស់ ដើម្បីដោះស្រាយតម្រូវការដ៏ចាំបាច់របស់កុមារទាំងអស់នោះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា៖«យើងសូមបញ្ជាក់ថា សុវត្ថិភាពរបស់បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវតែត្រូវបានគោរព និងធានា»។