កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យោធារបស់អ៊ីស្រាអែល បានសម្លាប់ជនសកម្មប្រយុទ្ធប្រដាប់អាវុធចំនួន ៦នាក និងបានចាប់ខ្លួនភេរវករដែលគេសង្ស័យចំនួន ២៣នាក់ ក្នុងអំឡុងពេលវាយឆ្មក់របស់ខ្លួន នៅតំបន់វេសបែង។
កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងថា ទាហាន «បានកំណត់ទីតាំង និងបំផ្លាញបន្ទប់ពិសោធន៍គ្រឿងផ្ទុះ បន្ទប់តាមដានស្ថានការណ៍ និងរោងសិប្បកម្មផលិតអាវុធ» នៅក្នុងទីក្រុង Tulkarm ភាគខាងជើងតំបន់វេសបែង។
យោងតាមស្ថិតិរបស់កងកម្លាំងការពារអ៊ីស្រាអែល ដែលបានចេញផ្សាយនាពេលកន្លងទៅនោះ ជនសង្ស័យជាង ៤.៤០០ នាក់ ត្រូវបានឃុំខ្លួននៅតំបន់វេសបែង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលការកើនឡើងជុំថ្មីនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្ទុះឡើង ដោយសារការពាក់ព័ន្ធនឹងអំពើភេរវកម្ម។ ក្នុងចំណោមនោះ មានជាង១.៨០០នាក់ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងទៅនឹងចលនាបដិវត្តន៍របស់ក្រុមហាម៉ាស ដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប។