អតីតភ្នាក់ងារ CIA ដែលបានធ្វើចារកម្មឲ្យចិន ត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ

2024/09/12 10:48:21 pm        31


ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា អតីតភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) ដែលបានផ្ដល់ចម្លើយពីភាពមានទោស កាលពីខែឧសភា ជុំវិញបទចោទធ្វើចារកម្មឲ្យប្រទេសចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ កាលពីថ្ងៃពុធ (ទី១១ ខែកញ្ញា)។

លោក Alexander Yuk Ching Ma វ័យ ៧១ឆ្នាំ មានដើមកំណើតហុងកុង ដែលបានចូលសញ្ញាតិអាមេរិកហើយនោះ ត្រូវបានចាប់ខ្លួន នៅក្នុងខែសីហា ឆ្នាំ២០២០។

ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Ma ដែលបានធ្វើការឲ្យ CIA ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៩ បានព្រមសារភាពថា បានផ្តល់ព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងវិស័យការពារជាតិដល់មន្រ្តីចារកម្មនៃការិយាល័យសន្តិសុខរដ្ឋសៀងហៃ (SSSB) របស់ប្រទេសចិន។

យោងតាមឯកសាររបស់តុលាការ សាច់ញាតិម្នាក់របស់លោក Ma ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ និងស្លាប់ក្រោយមក ក៏បានធ្វើការឲ្យ CIA ពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៨៣ និងជាអ្នករួមគំនិតផងដែរ។

ក្រសួងយុត្តិធម៌ បាននិយាយថា បុគ្គលទាំង២ បានប្រមូលព័ត៌មានសន្តិសុខសម្ងាត់សំខាន់ៗជាច្រើន។ ក្រសួងបានបន្ថែមថា លោក Ma និងអ្នករួមគំនិត បានជួបជាមួយភ្នាក់ងារ SSSB នៅទីក្រុងហុងកុង ក្នុងខែមីនា ឆ្នាំ២០០១ ហើយបានផ្តល់ឲ្យពួកគេនូវព័ត៌មានសម្ងាត់ ជាថ្នូរនឹងទឹកប្រាក់ចំនួន ៥០.000ដុល្លារអាមេរិក៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm