ក្រុម​តា​លី​បង់​ស្នើសុំ​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូ​វយ៉​ក​

2021/09/22 12:49:05 pm        501

អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ ទី​២១ ខែ​កញ្ញា​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្មី​របស់​ក្រុម​តា​លី​បង់ បាន​ស្នើសុំ​ថ្លែង​ទៅកាន់​មេដឹកនាំ​ពិភព​លោក​នៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ។​

​ឯកអគ្គរដ្ឋទូត​រប​ស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ត្រូវ​បាន​ក្រុម​តា​លី​បង់​បណ្តេញ​ចេញ​កាលពី​ខែ​មុន​ក៏បាន​ស្នើសុំ​ថ្លែង​ផងដែរ​ ដោយ​អង្គការសហប្រជាជាតិ​មិនទាន់​សម្រេច​នៅ​ឡើយ​​ទេ​ថា ​អ្នកណា​នឹង​តំណាង​ឲ្យ​ប្រទេស​នេះ​នៅ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​។​ ​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ ​លោក Stephane Dujarric បាន​ប្រាប់​សារព័ត៌មាន AFP ថា ​គណៈកម្មាធិការ​ផ្ដល់​សារតាំង​ដែលមាន​សមាជិក ៩ប្រទេសនឹង​គ្រប់គ្រង​លើ​ការស្នើសុំ​នេះ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា ​តើគណៈកម្មាធិការ​នេះ​នឹង​ជួបគ្នាមុន​ការបញ្ចប់​កិច្ចប្រជុំ​នេះ ឬ​យ៉ាង​ណា​។​

​លោក Dujarric បាន​និយាយថា ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បានទទួល​លិខិត​មួយច្បាប់​ពី​ក្រុម​តា​លី​បង់ដែល​បានតែងតាំង​លោក Amir Khan Muttaqi ជាប្រេសិត​ថ្មី​ដើម្បី​ស្នើសុំ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​នេះ​។​ ​លិខិត​នេះ​មិនបាន​បញ្ជាក់ថា ​តើ​លោក Muttaqi ចង់​ធ្វើដំណើរ​ទៅ​ញូវយ៉ក​ដើម្បី​ថ្លែង ឬថា​តើ​ក្រុម​តា​លី​បង់​នឹង​បញ្ជូន​សារ​ជា​វីដេអូ​ថត​ទុក​ដែរ ​ឬ​យ៉ាងណា ខណៈដែល​មេដឹកនាំ​ជាច្រើន​កំពុង​ធ្វើ​នៅ​ឆ្នាំនេះ​ដោយសារ​វិបត្តិ​ជំងឺ COVID-19៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm