មេដឹកនាំកូរ៉េខាងត្បូងទទួលបន្ទុកិច្ចការប្រទេសកូរ៉េខាងជើង ជាថ្មីម្តងទៀត បានជំរុញទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ ឲ្យធ្វើតាមការអំពាវនាវម្តងហើយម្តងទៀតរបស់សហគមន៍អន្តរជាតិ ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន។
ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់កូរ៉េខាងជើង បានទទួលការចាប់អារម្មណ៍ពីអន្តរជាតិ ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍ដ៏សំខាន់មួយ ដែលបានចោទប្រកាន់មន្ត្រីកូរ៉េខាងជើងពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ជាទូទៅនិងយ៉ាងច្បាស់។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមលោក Kim Yung-ho បាននិយាយក្នុងវេទិកាស្តីពីសិទ្ធិមនុស្សកូរ៉េខាងជើងថា៖«កូរ៉េខាងជើង ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ គួរតែទទួលយកអនុសាសន៍ ដែលត្រូវបានលើកឡើងនៅក្នុង ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) នាពេលខាងមុខ ក្នុងខែវិច្ឆិកា ហើយធ្វើការដើម្បីកែលម្អសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង»។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងប៉ុន្មានសប្តាហ៍ មុនការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សUN ទៅលើប្រទេសកូរ៉េខាងជើង។