ក្រុមហ៊ុន Boeing ប្រឈមជាមួយការធ្វើកូដកម្ម នៅថ្ងៃសុក្រ ពាក់ព័ន្ធនឹងកិច្ចសន្យាការងារ

2024/09/12 11:45:59 pm        43

ក្រុមហ៊ុន Boeing ប្រឈមជាមួយនឹងកូដកម្មដែលអាចកើតមាន នៅព្រឹកថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) ប្រសិនបើកម្មកររោងចក្រភាគច្រើនរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ នៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ បោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) ដើម្បីគាំទ្រដល់ការបញ្ឈប់ការងារ និងបដិសេធកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានធ្វើឲ្យពួកគេជាច្រើនខឹងសម្បា។

កម្មករប្រមាណជា ៣០.០០០នាក់ដែលផលិតយន្តហោះប្រភេទ 737 MAX, 767 និង 777 របស់ក្រុមហ៊ុន Boeing នៅទីក្រុង Portland រដ្ឋ Oregon និងតំបន់ Seattle នឹងបោះឆ្នោតលើកិច្ចសន្យាពេញលេញជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ១៦ឆ្នាំ។ អ្នកចរចាសហជីពដ៏សំខាន់មួយរូប បានទទួលស្គាល់ថា កម្មករជាច្រើនមានការខឹងសម្បា ដោយសារតែពួកគេចង់បានការដំឡើងប្រាក់ឈ្នួលកាន់តែខ្ពស់ និងលក្ខខណ្ឌការងារល្អប្រសើរផ្សេងៗទៀត។

តែទោះជាយ៉ាងណាក្ដី ដំណើរផ្លូវឆ្ពោះទៅរកការធ្វើកូដកម្ម គឺស្ថិតក្នុងភាពស្មុគស្មាញ និងខ្វះភាពច្បាស់លាស់។ ហើយបើយោងតាមសហជីព បានឲ្យដឹងថា លុះត្រាតែសំឡេងភាគច្រើន ២ភាគ៣ គាំទ្រឲ្យធ្វើកូដកម្មនោះ កិច្ចព្រមព្រៀងត្រូវបានអនុម័ត មិនថា ការបោះឆ្នោតលើកទី២ ផ្តោតលើការអនុម័តគាំទ្រកិច្ចសន្យា ឬអត់។

គួរបញ្ជាក់ថា កម្មករម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ការមិនសប្បាយចិត្តរបស់កម្មករ ចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលសម្រេចបាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ត្រូវបានបង្ហាញនៅក្នុងរោងចក្រមួយចំនួននៃតំបន់ Seattle របស់ក្រុមហ៊ុន Boeing ដោយនិយោជិតកំពុងដើរដង្ហែរតវ៉ា ដើម្បីបង្ហាញការជំទាស់ នៅសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm