លោកមេបញ្ជាការ Herzen នៃកងអនុសេនាធំវាយលុក បានប្រាប់សារព័ត៌មានTASSថា កងទ័ពវាយលុកនៃកងពលតូចដាច់ដោយឡែកលេខ៥ នៃក្រុមសមរភូមិភាគខាងត្បូង បានជួយសង្គ្រោះជនស៊ីវិលជាង ២០០នាក់នៃទីក្រុង Krasnogorovka។
លោក Herzen បាននិយាយថា៖«យោងទៅតាមការគណនារបស់ខ្ញុំ យើងបាននាំយកជនស៊ីវិលប្រហែល ២០០នាក់ចេញពីទីនេះ គឺទីក្រុង [Krasnogorovka]» ។
លោកបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលរំដោះទីក្រុងនេះ អាទិភាព គឺការពារជីវិតរបស់អ្នកស្រុកដែលភាគច្រើននៅក្នុងទីក្រុង Krasnogorovka ។ មេបញ្ជាការរូបនេះ បានបន្ថែមថា៖«សូម្បីតែឥឡូវនេះ យើងបន្តជម្លៀសចេញ យើងផ្តល់ជំនួយចាំបាច់ទាំងអស់ រួមមានថ្នាំពេទ្យ សម្លៀកបំពាក់ និងស្បៀងអាហារ។
ក្រសួងការពារជាតិរុស្ស៊ី បានជូនដំណឹងអំពីការរំដោះទីក្រុងKrasnogorovka កាលពីថ្ងៃទី ១០ ខែកញ្ញា។ ទាហាននៃកងពលតូចកាំភ្លើងយន្តលេខ១១០ នៃកងកម្លាំងភាគខាងត្បូង ក៏បានចូលរួមក្នុងការវាយលុករំដោះទីក្រុងនេះផងដែរ។